04/12/2021 13:29 GMT+7 Email Print Like 0

វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន (ពីថ្ងៃទី ២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១) នាថ្ងៃទី២ ខែធ្នូ នៅទីក្រុង Huzhou ខេត្ត Zhejiang ប្រទេសចិន រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវិធានការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិននាពេលខាងមុខ ព្រមទាំងបានពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីវិធានការសម្របសម្រួលស្តែងក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ធានាការថែរក្សានូវសកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

ទាក់ទងនឹងបញ្ហាព្រំដែននិងទឹកដី ភាគីទាំងពីរបានឯកភាពគោរពយ៉ាងម៉ឺងម៉ាត់នូវឯកសារច្បាប់ទាំងបី សម្របសម្រួលគ្រប់គ្រងព្រំដែនដីគោកឱ្យបានល្អ ធ្វើការផ្លាស់ប្តូរមតិនិងដោះស្រាយបញ្ហាដែលកើតឡើងទាន់ពេលវេលា ព្រមទាំងរួមគ្នាកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ភាគីទាំងពីរបានឯកភាពបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការយល់ឃើញរួមកម្រិតខ្ពស់ កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្រ គ្រប់គ្រងបានល្អជម្លោះលើសមុទ្រ និងរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត; អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញយ៉ាងសកម្មការចរចាដើម្បីកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយមានសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ