23/12/2020 15:51 GMT+7 Email Print Like 0

វៀតណាម-កម្ពុជារៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៨

នាព្រឹកថ្ងៃទី២២ ខែធ្នូកិច្ចប្រជុំ លើកទី១៨នៃគណៈកម្មការចម្រុះវៀត ណាម-កម្ពុជា (JC) ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV Phnom Penh)


នៅកិច្ចប្រជុំលើកនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បាន ពិភាក្សាអំពីវិធីនានាដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតសកល Covid-19។ ភាគីទាំងពីរបានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួម ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ពិធីផ្លាស់ប្ដូរលិខិតតុបករណ៍សច្ចាប័ន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV Phnom Penh)

ឧបនាយករដ្ឋមន្រ្តីទាំងពីររូបក៏បានអញ្ជើញដឹកនាំពិធីផ្លាស់ប្ដូរលិខិតតុបករណ៍ សច្ចាប័ន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាផងដែរ។ បណ្ដាឯកសារពោលខាងលើបានកត់សម្គាល់នូវការសម្រេចកិច្ចការបោះបង្គោលព្រំដែនគោកចំនួន ៨៤% រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក។ ការកំណត់ខ្សែព្រំដែន ប្រកបដោយសត្យានុម័តនិងតម្លាភាពបានចូលរួមចំណែកដល់ការថែរក្សា ស្ថិរភាពនៅតំបន់ព្រំដែនរួមរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនង មិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អនិងស្ថិរភាពយូរអង្វែងរវាងប្រទេស ទាំងពីរវៀតណាម-កម្ពុជាផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ