• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកតំបន់តាំងទីលំនៅ


ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយស្តីពីស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនទៀត ផង។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសសមា ជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន បានសម្តែងការព្រួយបារម្ភ ចំពោះការបន្តពង្រីកតំបន់តាំងទីលំនៅថ្មី និងការវាយកម្ទេចផ្ទះសម្បែង របស់ប៉ាឡេស្ទីន នៅតំបន់ដែនដីដែលបានទន្ទ្រានកាន់កាប់ ដោយរំលោភលើសេចក្តីសម្រេចលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសមួយចំនួនបានថ្កោលទោសចំពោះអំពើហឹង្សានាពេលកន្លងមក ដោយស្នើឲ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ ជៀសវាងអំពើហឹង្សា ដែលអាចធ្វើឱ្យស្ថានភាពនេះកាន់តែស្មុគស្មាញ។

ថ្លែងនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ និងការលំបាកនានា ដែលប្រជាជនប៉ាឡេស្ទីនកំពុងជួបប្រទះ ក្នុងនោះមានទាំងផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ និងស្ថានភាពមនុស្សធម៌។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភដល់ប្រជាជន ប៉ាឡេស្ទីនដើម្បីជំនះពុះពារលើការលំបាក។

ជាមួយគ្នានេះ          លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្វាគមន៍គំនិតផ្តួចផ្តើមនិងវិធានការណ៍ឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ចីរភាពនិងយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីន។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីនូវគោលជំហរឥតងាករ៉េរបស់វៀតណាម គឺគាំទ្រដល់ដំណោះស្រាយរដ្ឋពីរក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលបានរួមរស់ប្រកបដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top