22/07/2020 10:01 GMT+7 Email Print Like 0

វៀតណាមអាចជាគំរូដ៏ល្អឥតខ្ចោះនៃការស្តាឡើងវិញក្រោយកូវិដ១៩ នៅអឌ្ឍគោលខាងត្បូង

យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) សេដ្ឋកិច្ចរបស់ វៀតណាមគ្រោងនឹងកើនឡើងក្នុងអត្រា ២,៧% ក្នុងឆ្នាំ ២០២០ ប៉ុន្តែទំនងជាមានសញ្ញាងើបឡើងវិញប្រសើរជាងក្នុងដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ ១៩។

ប្រការនេះមានន័យថា ល្បឿននៃការស្តារឡើងវិញនៃខឿនសេដ្ឋកិច្ចរបស់វៀតណាមគឺលឿនជាងសេដ្ឋកិច្ចរបស់ប្រទេសដទៃទៀតនៅក្នុងតំបន់ បន្ទាប់ពីបានគ្រប់គ្រងដោយជោគជ័យជំងឺរាតត្បាតកូវីដ១៩។ នៅក្នុងអត្ថបទថ្មីៗនេះចុះផ្សាយលើគេហរទំព័រ tinmoderndiplomacy.eu សាស្ត្រាចារ្យ Pankaj Jha នៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ OP Jinda, Sonepat (ឥណ្ឌា) បានឲ្យដឹងថា៖ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ សន្ទស្សន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក៏ពោរពេញទៅដោយយថាទស្សន៍។ ទន្តឹមជាមួយគ្នានោះ ទីផ្សារអាមេរិកក៏កំពុងបង្ហាញសញ្ញាងើបឡើងវិញដែរ ហើយពាណិជ្ជកម្មរវាងវៀតណាម-អាមេរិកត្រូវបានរំពឹងថានឹងកើនដល់ ៨០ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU  (EVFTA) បាននិងកំពុងបង្កើតលក្ខខណ្ឌល្អប្រសើរ សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការលើកលែងពន្ធនាំចូលជាង ៧១% សម្រាប់ទំនិញវៀតណាមទៅកាន់អឺរ៉ុប ខណៈដែល ទំនិញមកពីអឺរ៉ុបជាង ៦៥% នឹងត្រូវបានលើកលែងពន្ធពេលចូលទីផ្សារវៀតណាមផងដែរ។

យោងតាមសាស្ត្រាចារ្យ Pankaj Jha វៀតណាមអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងរយៈពេលក្រោយកូវីដ១៩ ដោយសារការកែទម្រង់រចនាសម្ព័ន្ធ និងវិធានការសម្របសម្រួលពាណិជ្ជកម្ម។ ហេតុដូច្នេះ វៀតណាមអាចលេចចេញជាគំរូដ៏ល្អឥតខ្ចោះនៅភាគអឌ្ឍគោលខាងត្បូងជាពុំខាន៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ