11/02/2020 11:02 GMT+7 Email Print Like 0

វៀតណាមអនុវត្តវិធានការជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត nCoV


  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

អស់រយៈ​ពេល ជិត ៣ សប្តាហ៍ ក្រោយពេលរកឃើញករណីឆ្លង វីរុសកូរ៉ូណាជាលើកដំបូងមក ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​ ខេត្ត ក្រុងគ្រប់ជាន់ថ្នាក់របស់វៀតណាមបានអនុវត្តន៍យ៉ាងសកម្ម ជិតស្និទ្ធិ និង​ព្រមៗ​គ្នានូវ​គ្រប់​វិធាន​ការ​ ដើម្បីបង្ការ ទប់ស្កាត់ជំងឺ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួល​​ស្គាល់ ពង្រឹងក្ដីជឿជាក់របស់ប្រជាជន និងភ្ញៀវអន្តរជាតិ ចំពោះសមត្ថភាព​គ្រប់គ្រង​ជំងឺរាត​ត្បាត​នេះ​ប្រកប​​ដោយ​ជោគជ័យរបស់វៀតណាម។
 
ដោយ​​រកឃើញជាលើកដំបូងនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូឆ្នាំ ២០១៩ មក ជំងឺ​រលាក​ផ្លូវ​​ដង្ហើម​​បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) បានឆ្លងរាលដាលទៅកាន់ទីក្រុងជាច្រើនរបស់ចិន ព្រម​ទាំង​​ប្រទេស និងតបន់ដែនដីចំនួន ២០ នៅលើពិភពលោក ដែលក្នុងនោះមានវៀតណាមផងដែរ។
 
ការចូល​​រួមរបស់ប្រព័ន្ធនយោបាយទាំងមូល
 
ចាប់តាំង​ពីពេលរកឃើញអ្នកជំងឺ nCoV នៅវៀតណាមមក ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ បានអនុវត្តន៍​ប្រកប​ដោយ​ជោគជ័យនូវរាល់ការបញ្ជាណែនាំរបស់គណលេខា រដ្ឋាភិបាល នាយករដ្ឋមន្ត្រី។ វៀតណាមបាន​បង្កើត​អនុគណ​កម្ម​ការទប់ស្កាត់ជំងឺ ដែលរួមមាន៖ អនុគណកម្មការឃ្លាំមើល អនុគណកម្មការព្យាបាល អនុគណកម្មការ​ផ្សព្វផ្សាយ និងអនុគណកម្មការពិធិការ។ គណកម្មការជាតិទទួលការបន្ទុកបង្ការ ទប់ស្កាត់ជំងឺរាត​ត្បាត nCoV បានប្រតិបត្តិការក្រោមការដឹកនាំយ៉ាងដិតដល់របស់ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam។
 
អាស្រ័យហេតុនេះ វៀតណាម​បានអនុវត្តន៍​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺ​ តាំង​ពី​ដំណាក់​កាល​ដំបូង​នៃការ​ឆ្លង​រាល​ដាល​ជំងឺ​ ដែ​លក្នុងនោះមានការបង្កើនការឃ្លាំមើល ហើយធានាថា មូល​ដ្ឋានសុខាភិបាល​បាន​អនុវត្តន៍​វិធាន​ការស្ដីពី​ការ​បង្ការ ទប់ស្កាត់ការឆ្លងរាលដាល និងគ្រប់គ្រងអ្នកជំងឺ។ ក្រៅពីកិច្ចសហប្រតិបត្តិការ និងចែក​រំលែក​ព័ត៌មាននោះ វៀតណាមក៏បានបង្កើនប្រព័ន្ធធ្វើតេស្តផងដែរ។ លទ្ធផលដំបូងគឺ វៀតណាម​បាន​ទប់​ទល់​នឹង​ស្ថាន​ភាពឆ្លងរាលដាលជំងឺ ប្រមូលផ្តុំជួរកម្មាភិបាល និងអ្នកជំនាញ ចូលរួមយ៉ាងសកម្ម។ មន្ទីរពេទ្យ Cho Ray និង​ មន្ទីរពេទ្យពហុព្យាបាលខេត្ត Thanh Hoa បានផ្ដល់ការព្យាបាលអ្នកជម្ងឺប្រកបដោយជោគជ័យ។ លើសពីនេះ​ទៅទៀត វៀតណាមបានធ្វើការបណ្ដុះ និងបំបែករីរុសកូរ៉ូណាប្រភេទថ្មីក្នុងបន្ទប់ ពិសោធន៍ប្រកប​ដោយ​ជោគ​ជ័យ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំខែមករា នាពេលថ្មីៗនេះ អនុរដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​វៀត​ណាម លោក Nguyen Thanh Long បានឲ្យដឹងថា៖
 
“ថ្នាក់ដឹកនាំ​រដ្ឋាភិបាលវៀតណាម និងគណលេខាបានចាត់វិធានការយ៉ាងប្ដូរផ្ដាច់ និងខ្លាំងក្លា ដើម្បីបង្ការ និងទប់ស្កាត់​ជំងឺរាតត្បាតនេះ ។ នាឆ្នាំ២០០៣ នៅពេល កើតមានជំងឺរាតត្បាត SARS នោះ យើងបានធ្វើ​ការ​បង្ការ​ និងទប់ស្កាត់ ជំងឺ ប្រកបដោយជោគជ័យ តាមរយៈការដាក់ឲ្យនៅដាច់ដោយឡែក ។ ខ្ញុំចាត់ទុកថា ប្រសិន​បើ យើងបានអនុវត្តន៍វិធានការ ដាក់ឲ្យនៅដាច់ដោយឡែក យ៉ាង ប្ដូរផ្ដាច់ នោះ យើងនឹង​គ្រប់គ្រង​បាន​ជំងឺ​រាតត្បាត nCoV នាពេលខាងមុខ“។
 
នៅតាម​តំបន់ព្រំដែនជាប់ចិននោះ កងកម្លាំងមានសមត្ថកិច្ចបានអនុវត្តន៍ ប្រកប​ដោយ​ជោគ​ជ័យ​នូវ​ការគ្រប់​គ្រងម​ន្ស្ស ចាត់វិធានការទប់ស្កាត់​មនុស្សដែល​ធ្វើដំណើរ​ពីតំបន់​កើត​មានជំងឺ​រាតត្បាតុមក​កាន់​វៀត​ណាម​។ ទន្ទឹ​​មនឹង​នេះ វៀតណាមក៏បានបង្កើតមូលដ្ឋានសុខាភិបាលមួយចំនួន ដើម្បីធ្វើការទទួល ដាក់ឲ្យនៅ​ដាច់​ដោយ​ឡែក បង្ការ និងទប់ស្កាត់ជំងឺរាតត្បាតចំពោះពលរដ្ឋវៀតណាម ដែលវិលឡប់ពីចិន និងបណ្ដា​ប្រទេស​មាន​ជំងឺរាតត្បាត។
 
អន្តរជាតិវាយ​តម្លៃខ្ពស់
 
វៀតណាមមិនត្រឹមតែ​បានបង្កើនការទប់ស្កាត់ ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងស្រុក ប៉ុណ្ណោះ​ទេ ថែមទាំងរៃអង្គាសឧបករណ៍សម្ភារៈ បរិក្ខាពេទ្យ ជូនបក្ស រដ្ឋាភាល និងប្រជាជន​ចិន​ទៀត​ផង​។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung បានអះអាងថា៖
 
“ទាំង​នេះសុទ្ធតែជាឧបករណ៍ សំភារៈ និងបរិក្ខាពេទ្យល្អបំផុតជូនប្រទេសចិន ទោះបីជានាបច្ចុប្បន្ននេះ វៀត​ណាម​ក៏មាន​តម្រូវការដ៏ធំធេង ដើម្បីទប់ស្កាត់នឹងផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។ នេះគឺជាកាយ​វិការ​ដែល​មាន​​អត្ថន័យ​ ដោយបង្ហាញនូវទំនាក់ទំនងសាមគ្គីភាព ស្មោះសររវាងប្រជាជននៃប្រទេសទាំងពីរ“។
 
តំណាង អង្គការ​សុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបាន វាយតម្លៃថា វៀតណាមបាន​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី កូរ៉ូណា (nCoV)។ រដ្ឋាភិបាល​វៀត​ណាម បានសន្យាគ្រប់គ្រង nCoV នៅកម្រិតខ្ពស់បំផុតក្រកបដោយប្រសិទ្ធភាព។ បណ្ដា ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ធំ​ ៗ បានដើរតួនាទីក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវដល់សហគមន៍ ដែលរួមមានការផ្ដល់​វិធានការ​ការពារ​​នានា សំដៅកាត់បន្ថយការឆ្លងវីរុស។
 
រហូតមកដល់​ពេលនេះ រដ្ឋាភិបាល និងរដ្ឋអំណាចមូលដ្ឋានវៀតណាមកំពុងអនុវត្តល្អនូវវិធានការបង្ការ ទប់​ស្កាត់ជំងឺ​រាតត្បាត nCoV ។ អាស្រ័យហេតុនេះ ពង្រឹងក្ដីជឿជាក់របស់ប្រជាជន និងភ្ញៀ​វ​អន្តរជាតិ​ចំពោះ​សមត្ថភាព​​គ្រប់គ្រង​ជំងឺរាតត្បាតនេះ ប្រកបដោយជោគជ័យរបស់វៀត​ណាមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ