លោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម អញ្ជើញថ្លែងមតិនៅក្នុងវេទិកា
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគម Internet វៀតណាម បានបើកទិវា Internet ២០១៦ ក្រោមប្រធានបទ “ការរួមចំណែករបស់ មាតិកាឌីជីថលសម្រាប់ខឿនសេដ្ឋកិច្ច Internet”។ ថ្លែងមតិនៅទីនេះលោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានឲ្យដឹងថាខឿនសេដ្ឋកិច្ចឌីជីថលជាការបោះជំហានចាំបាច់ដែលសមស្របជាមួយនិន្នាការបច្ចុប្បន្ន។ តាមនោះ ខឿនសេដ្ឋកិច្ចឌីជីថលនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ជម្រុញ និងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មមាតិកាឌីជីថលឲ្យក្លាយទៅជាមុខព្រួញ នៃផ្នែកឧស្សាហកម្មព័ត៌មាន។ លោក Nguyen Thanh Hung បានឲ្យដឹងថា៖
“នាពេលខាងមុខ ដើម្បីឆ្លៀតយករាល់ប្រៀបខ្លាំង របស់វៀតណាមក្នុងខឿនសេដ្ឋកិច្ចឌីជីថល ប្រការចាំបាច់សម្រាប់បណ្តាញ Internet ទាំងមូលគឺត្រូវផ្លាស់ប្តូរគោលគំនិតជម្រុញល្បឿនវិវឌ្ឍន៍ និងលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ប្រមូលផ្តុំបង្កើតប្រព័ន្ធអេកូឡូស៊ី ដោយឈរលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន តាមនោះ អនុញ្ញត្តឲ្យអង្គភាពអាជីវកម្មមាតិកាឌីជីថលដទៃ មានការច្នៃប្រឌិតតាមសំណើរ”៕
តាម VOV5 – វិទ្យុសំឡេងវៀតណាម