• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍សកម្មភាពរបស់ UNITAD ក្នុងការស៊ើបអង្កេត ផ្តន្ទាទោសឧក្រិដ្ឋកម្មភេរវកម្មនៅអ៊ីរ៉ាក់

នាថ្ងៃទី១៥ មិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពីរបាយការណ៍ស្ថានភាពនៃសកម្មភាពរបស់ក្រុមបេសកកម្មរបស់អ.ស.បទទួលបន្ទុកការស៊ើបអង្កេតនិងផ្តន្ទាទោសឧក្រិដ្ឋកម្មរបស់អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់ (ហៅកាត់ថា UNITAD) ក្នុងរយៈពេល៦ខែកន្លងទៅ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)



ប្រទេសសមាជិកភាគច្រើននៃក្រុមប្រឹក្សាសន្តិសុខអ.ស.បបានកត់សម្គាល់ការខិតខំប្រឹងប្រែងនិងប្រសិទ្ធភាពក្នុងសកម្មភាពរបស់ UNITAD ព្រមទាំងសន្យាបន្តគាំទ្រ UNITAD ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ សម ស្របនឹងច្បាប់អន្តរជាតិនិងច្បាប់របស់អ៊ីរ៉ាក់។

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធា ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានស្នើឲ្យ UNITAD បន្តផ្ដោតទៅលើអាទិភាពយុទ្ធសាស្ត្រនាពេលខាងមុខ ក៏ដូចជាការពារបណ្ដាសាក្សីនិងជនរងគ្រោះរបស់ IS ហើយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងគ្រប់សកម្មភាព សំដៅធានាការគោរពអធិបតេយ្យភាពនិងយុត្តាធិការរបស់អ៊ីរ៉ាក់ចំពោះបទឧក្រិដ្ឋទាំងអស់ដែលបានប្រព្រឹត្តទៅនៅលើដែនដីប្រទេសនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top