09/08/2019 11:22 GMT+7 Email Print Like 0

វៀតណាមស្ថិតក្នុង Top 5 នៃការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យា លំដាប់អន្តរជាតិ នៅប្រទេសអាហ្វ្រិកខាងត្បូង

 ក្រុមជម្រើសជាតិសិស្សវិទ្យាល័យវៀត ណាមបានជាប់ក្នុង Top 5 លើ​ពិភពលោក​បន្ទាប់​ពី​ឈ្នះពាន​រង្វាន់​ជើង​ឯក​ចំនួន​ ២, មេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់ចំនួន ៥ គ្រឿង ក្នុងព្រឹត្តិការណ៍ ប្រកួតគណិតវិទ្យា វ័យ​ក្មេង​​អន្តរជាតិ (IMC 2019) ដែលបានប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៦ ខែសីហា  នៅទីក្រុង Durban នៃប្រទេស​អាហ្វ្រិក​ខាងត្បូង។
 
ជាក់ស្តែងគឺ ឆ្នាំនេះ​ក្រុមសិស្សវៀតណាមមានសមាជិកចំនួន ១៥ នាក់ មកពីសាលាហាណូយ -  Amsterdam ដែលជា​តំណាងចូល​រួម IMC 2019 ក្នុងវិញ្ញាណសារសម្រាប់សិស្សអាយុក្រោម ១៤ ឆ្នាំ និងចាប់ពីអាយុ ១៤ ដល់១៧ ឆ្នាំ។ ក្នុង​ការប្រកួតជាបុគ្គល ក្រុម វៀតណាមឈ្នះពានរង្វាន់មាសចំនួន ៤, រង្វាន់ប្រាក់ចំនួន ៥ និងរង្វាន់​លើក​ទឹក​ចិត្ត​ ១។ ផ្នែកនៃការប្រកួតប្រជែងតាមក្រុម គឺគណៈប្រតិភូវៀតណាម ទទួលបានពានរង្វាន់ជើងឯកចំនួន ២, ពាន​រង្វាន់​លេខ១ចំនួន១ និងពានរង្វាន់ទី ២ ចំនួ​នពីរផងដែរ​។
 
ក្រៅពី​បានជាប់ក្នុង Top 5  នៃពិភពលោកនេះ ក្រុមសិស្សវៀតណាមក៏ស្ថិតក្នុងចំណោមបេក្ខជនមួយចំនួន ដែល​អាច​អាន​និងធ្វើវិញ្ញាណសារផ្ទាល់ជាភាសាអង់គ្លេសដោយមិនត្រូវការអ្នកបកប្រែឡើយ។        

ក្រៅ​​ពីការប្រកួតប្រជែងជាលក្ខណៈបុគ្គលនិងជាក្រុមមក គណៈប្រតិភូវៀត​ណាម​បាន​ចូល​រួម​ក្នុង​សកម្មភាព​ក្រៅ​វាល​​ជា​​ច្រើន ដូចជាចូលរួមការលេងល្បែ​ងល្បេងប្រាជ្ញា puzzle challenge ធ្វើ​ដំណើរ​កម្សាន្ត​និង​ចូល​រួម​ផ្លាស់​ប្តូរ​វប្បធម៌​ជាដើ​ម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ