វៀតណាមអនុវត្តរាល់សកម្មភាពសំដៅជម្រុញសមភាពភេទ
នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានរួមសហការជាមួយស្ថាប័ន នៃអ.ស.បទទួលបន្ទុកការងារសមភាពភេទ និងប្រគល់សិទ្ធិឲ្យនារីប្រចាំនៅវៀតណាមរៀបចំវេទិការជាតិ សំដៅក្រឡែកមើលឡើងវិញ ដំណើរការអនុវត្តសមភាពភេទនិងប្រ គល់សិទ្ធិសម្រាប់ នារីតាមរយៈសន្ធិសញ្ញា ស្តីពីការលុបបំបាត់ការ រើសអើងប្រឆាំង នឹងនារីភេទក្រោមគ្រប់រូបភាព (CEDAW)។ អស់រយៈពេល១០ឆ្នាំអនុវត្តសន្ធិសញ្ញានេះ វៀតណាមទទួលបានសមិទ្ធិជាច្រើនក្នុងការ លុបបំបាត់រាល់ទម្រង់នៃការរើស អើងប្រឆាំងនឹងនារីភេទ។ ថ្លែងមតិក្នុងវេទិការនេះ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមលោក Nguyen Trong Dam បានឲ្យដឹងថា៖
“ដោយភារកិច្ចជាស្ថាប័ន ធ្វើសេនាធិការជូនរដ្ឋាភិបាល អំពីសមភាពភេទ យើងខ្ញុំ សន្យាបន្តជម្រុញថែមទៀតការអនុវត្តសន្ធិសញ្ញា CEDAW នៅវៀតណាម តាម រយៈសំណើរដាក់ជូនរដ្ឋាភិបាល រដ្ឋសភា ពិនិត្យនិងអនុម័តនូវកម្មវិធី ផែនការ សកម្មភាពជាតិតាមសំណើររបស់ CEDAW ចំពោះវៀតណាម។ រួមជាមួយគ្នានោះ ជម្រុញការដាក់ជូនអាទិភាពលើកកំពស់សិទ្ធិ របស់នារីនិងកុមារីចូលក្នុងរបៀបវារៈជាតិ ជួយធានាល្អថែមទៀតសិទ្ធិរបស់នារីនិងកុមារី”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម