• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកឡើងដំណោះស្រាយកែលំអវិសមភាពនិងធានាសេចក្តីថ្លៃថ្នូរនិងភាពសុខដុមរមនាសម្រាប់មនុស្សគ្រប់រូប

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំពេញអង្គ មហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៣៦ អង្គប្រជុំបានពិភាក្សានូវប្រ ធានបទស្តីពី “ដោះស្រាយស្ថានភាពវិសមភាព ធានាសេចក្តីថ្លៃថ្នូរនិងភាពសុខដុមរមនាសម្រាប់មនុស្សគ្រប់រូប”។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមអង្គប្រជុំនិងអញ្ជើញថ្លែងមតិផងដែរ។


អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ
(រូបថតៈ Huy Bình/Vietnam+)

ក្នុងបទថ្លែងមតិ  អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានដាក់ចេញសំណើរជាក់ស្តែងចំនួន ៨ សំដៅរួមចំណែកសំខាន់ក្នុងការកែលំអវិសមភាព ធានាសេចក្តីថ្លៃថ្នូរនិងភាពសុខដុមរមនាសម្រាប់មនុស្សគ្រប់​រូប។ ក្នុងនោះ មានការបង្កើនតួនាទីរបស់អង្គការសហប្រជាជាតិ ជម្រុញការអនុវត្តឲ្យបានកម្រិតផែន​ការ​
ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍និរន្តរភាពលេខ១០នៅប្រទេសនីមួយៗ និងកសាងបណ្តាញតភ្ជាប់អង្គការតំបន់នានាសំដៅសម្របសម្រួលសកម្មភាពទប់ទល់ជាមួយសន្តិសុខក្រៅប្រពៃណីជាដើម។ រួមជាមួយ​គ្នានោះ សហភាពអន្តរសភាបន្តពង្រីកនូវយន្តការសហប្រតិបត្តិការរវាង IPU ជាមួយអង្គការសហប្រជាជាតិ ឬ រវាងអង្គការអន្តរជាតិនានាជាមួយអន្តរសភាជាសមាជិកក្នុងការផ្លាស់ប្តូរបទពិសោធន៍ អភិវឌ្ឍន៍និងកាត់បន្ថយអប្បបរមាវិសមភាព បង្កើនសកម្មភាពផ្សព្វផ្សាយ លើកកំពស់ការយល់ដឹងរបស់មនុស្សគ្រប់រូបអំពីផលប្រយោជន៍និងការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top