13/11/2021 13:18 GMT+7 Email Print Like 0

វៀតណាមរួមដំណើរជាមួយបណ្ដាខឿនសេដ្ឋកិច្ច APEC ជំនះពុះពារលើបញ្ហាប្រឈម

APEC CEO Summit (កិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក) ដែលជាសកម្មភាពដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូល APEC បានប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី១១និងទី១២ ខែវិច្ឆិកា។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលជាភ្ញៀវកិត្តិយសនៃកិច្ចប្រជុំឆ្នាំនេះ បាននាំមកនូវ សំណើរជាក់លាក់មួយចំនួន តាមនោះបន្តបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុង ការរួមដំណើរជាមួយបណ្ដាខឿនសេដ្ឋកិច្ច APEC និងប្រជាជនជំនះពុះពារលើជម្ងឺ រាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញ ដើម្បីតំបន់អាស៊ីមួយប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់។

រួមគ្នាសម្របសម្រួល រួមគ្នាធ្វើសកម្មភាព រួមគ្នារីកចម្រើន

 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចសន្ទនាជាប្រចាំរវាងមេដឹកនាំ APEC ជាមួយក្រុមប្រឹក្សាអាជីវកម្ម APEC តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)


ជាមួយនឹងចក្ខុវិស័យអំពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយដែលបើកទ្វារចំហ ម្ចាស់ការ និងខ្លួនទីពឹងខ្លួននៅត្រឹមឆ្នាំ២០៤០ មេដឹកនាំ APEC បានដាក់ចេញ ទិសដៅធំៗសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ក្នុងរយៈពេល២ទសវត្សរិ៍ខាងមុខ ដើម្បី តំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍ។ អាទិភាពស្នូល ចំនួន៣រួមមាន៖ គោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម វិធានការពង្រឹងម៉ាក្រូសេដ្ឋ កិច្ចនិងរៀបចំរចនាសម្ព័ន្ធឡើងវិញ ពាណិជ្ជកម្មនិងវិនិយោគដ៏សេរីនិងបើកចំហ បានជួយ សម្រួលដល់ពាណិជ្ជកម្មនិងការតភ្ជាប់; ជំរុញខ្លាំងការស្ដារឡើងវិញនិងការអភិវឌ្ឍ ប្រកបដោយចីរភាពនិងបរិយាប័ន្ន ជួយឧបត្ថម្ភមុខសញ្ញាងាយរងគ្រោះ; ជំរុញនវានុវត្ត ភាពនិងឌីជីថល បច្ចេកវិទ្យាបៃតង។

ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩ APEC បានដាក់ឲ្យដំណើរការក្នុងពេល ឆាប់ៗនូវវិធានការជាក់ស្ដែងជាច្រើនលើវិស័យសហប្រតិបត្តិការនានា បង្កើនការ ចែករំលែកព័ត៌មាននិងសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គោល នយោបាយហិរញ្ញវត្ថុដើម្បីជំនះលើវិបត្តិ; ជួយឧបត្ថម្ភមុខសញ្ញាងាយរងគ្រោះដោយ ជម្ងឺរាតត្បាត ធានាគ្មាននរណាម្នាក់ត្រូវបំភ្លេចនោះឡើយ។

វៀតណាមស្នើឡើងទិសដៅជំរុញអាជីវកម្មប្រកបដោយចីរភាពក្នុង APEC

រួមដំណើរជាមួយ APEC ក្នុងអំឡុងពេល២០ឆ្នាំកន្លងមក វៀតណាមជានិច្ចកាល ជាខឿនសេដ្ឋកិច្ចដែលមានការទទួលខុសត្រូវខ្ពស់ជួរមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការក៏ដូចជារួមវិភាគទានទៅក្នុងរបៀបវារៈរបស់ APEC ផងដែរ។ ក្នុងឆ្នាំ២០២១ វៀត ណាមដើរតួនាទីស្នូលក្នុងការកសាងចក្ខុវិស័យ APEC ឆ្នាំ២០៤០ ហើយកំពុងចូលរួម យ៉ាងសកម្មក្នុងការកសាងផែនការអនុវត្តប្រកបដោយប្រសិទ្ធភាពចក្ខុវិស័យនេះ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេដែលអំពាវនាវឲ្យធ្វើលទ្ធកម្មវ៉ាក់សាំងប្រកបដោយសមភាពផងដែរ។ ជាពិសេស វៀតណាម មានការសន្យាដ៏ ខ្លាំងក្លានិងសកម្មភាពជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការប្រែ ប្រួលអាកាសធាតុ របស់ APEC។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ APEC CEO Summit ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចែករំលែកថា៖

“ឆ្ពោះទៅកាន់ចក្ខុវិស័យ APEC ឆ្នាំ២០៤០ មេដឹកនាំ APEC កំពុងសាមគ្គីគ្នា ជំនះពុះពារលើភាពខុសប្លែកគ្នា ដឹកនាំកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការឲ្យបានលឿន និងខ្លាំងក្លាងជាងទៀត ដើម្បីជំនះលើបញ្ហាប្រឈម ហានិភ័យ រក្សាបរិស្ថានរស់នៅ អភិវឌ្ឍប្រកបដោយចីរភាព។ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុគឺជាការ ទទួលខុសត្រូវរួមរបស់ខឿនសេដ្ឋកិច្ចទាំងអស់ ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹង ប្រែងសហប្រតិបត្តិការប្រកបដោយនវានុវត្តភាព ប្រសិទ្ធភាព បង្កើនការជួយឧបត្ថម្ភនូវ ប្រភពធនធាន បច្ចេកវិទ្យាថ្មី ហើយលើកកំពស់សមត្ថភាពសម្រាប់បណ្ដាប្រទេសកំពុង អភិវឌ្ឍផងដែរ”។

នៅកិច្ចប្រជុំនេះដែរ លោកប្រធានរដ្ឋវៀតណាមបានលើកឡើងសំណើរចំនួន៣ ជាមួយសហគមន៍សហគ្រាស APEC។ នោះគឺ សហគ្រាសនីមួយៗ គួរតែមានផែនការ និងកាលបរិច្ឆេទអំពីការកាត់បន្ថយការបំភាយឧស្ម័នឲ្យបានស្របតាមស្ដង់ដារជាតិ; គួរតែវិនិយោគលើអនាគត ដោយផ្តោតសំខាន់ទៅលើគម្រោងថាមពលស្អាត ការ អភិវឌ្ឍបច្ចេកវិទ្យាថ្មី ហើយ APEC គួរតែកសាង “ក្រមណែនាំការជំរុញអាជីវកម្មប្រកប ដោយចីរភាព” ដោយមានចំណុចស្នូលគឺសហគ្រាសខ្នាតតូចនិងមធ្យម។         លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀត ណាមទាំងមូល ឃើញច្បាស់នូវហានិភ័យនិងឱកាសដើរទន្ទឹមគ្នា ព្រមទាំងប្ដេជ្ញាចិត្ត ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដើម្បីផ្លាស់ប្ដូរគំរូសេដ្ឋកិច្ចឲ្យឆ្ពោះទៅរកកំណើនបៃតង ហើយប្រយុទ្ធប្រឆាំងគ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងដំណើរការ នេះ វៀតណាមតែងតែមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយសមាជិក APEC ផ្សេងទៀត ក៏ដូចជាបណ្ដាប្រទេស សហគ្រាសក្នុងស្រុកនិងអន្តរជាតិផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“ទន្ទឹមនឹងការបន្តកែលំអបរិយាកាសវិនិយោគអាជីវកម្ម វៀតណាមក៏បានកសាង យន្តការ គោលនយោបាយដើម្បីជួយទ្រទ្រង់សហគ្រាសបៃតង នវានុវត្តភាព និង មណ្ឌលឧស្សាហកម្មអេកូឡូស៊ីទៀតផង។ រាល់គោលនយោបាយដ៏ខ្លាំងក្លារបស់វៀត ណាម រួមជាមួយទីផ្សារនៃចំនួនប្រជាជន១០០ លាននាក់ និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីចំនួន១៤ដែលវៀតណាមបានចុះហត្ថលេខានោះ នឹងជាឱកាស និងលក្ខណៈ ងាយស្រួលសម្រាប់វិនិយោគិនអន្តរជាតិមកដល់វៀតណាមដើម្បីរួមគ្នាសហប្រតិបត្តិ ការ រួមគ្នាចែករំលែកផលប្រយោជន៍និងអភិវឌ្ឍប្រកបដោយចីរភាព”។

ក្នុងនាមជាខឿនសេដ្ឋកិច្ចសមាជិករបស់ APEC វៀតណាមបញ្ជាក់ជានិច្ចនូវការ ប្ដេជ្ញាចិត្តរួមដៃគ្នាអនុវត្តន៍ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់តាមកាលបរិច្ឆេទ បង្កើនការវិនិយោគចូលមក គម្រោងថាមពលកកើតឡើងវិញ អនុវត្តន៍បច្ចេកវិទ្យាថ្មី ហើយបង្កើតខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់បៃតង រួមដំណើរជាមួយខឿនសេដ្ឋកិច្ច APEC ដទៃទៀតនិងប្រជាជនទាំងមូល ជំនះលើជម្ងឺរាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញ ដើម្បីតំបន់អាស៊ីមួយប្រកបដោយសន្តិភាព ចីរភាពនិងវិបុលភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ