• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមិនទាន់ដល់ថ្នាក់ប្រើវិធានការរក្សាគម្លាតសង្គមទ្រង់ទ្រាយធំឡើយ

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam  អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ដែលមានករណីឆ្លងជំងឺកូវីដ ១៩ ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ អាចនិយាយបានថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអនុវត្តន៍ការបង្ការទប់ស្កាត់ជំងឺរាតត្បាតយ៉ាងល្អបំផុត។

នៅក្នុងកិច្ចប្រជុំជាមួយទីភ្នាក់ ងារសារព័ត៌មាន នាព្រឹកថ្ងៃទី ១១ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ ជំងឺរាតត្បាត កូវីដ ១៩  បានផ្តល់ព័ត៌មាន ដល់ថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មានស្តីពីស្ថានភាព បង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ដែលមានករណីឆ្លងជំងឺកូវីដ ១៩ ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ អាចនិយាយបានថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអនុវត្តន៍ការបង្ការទប់ស្កាត់ជំងឺរាតត្បាតយ៉ាងល្អបំផុត។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមបានអនុវត្តន៍យ៉ាងល្អគោលដៅពីរធ្វើទន្ទឹមគ្នា ហើយការអនុវត្តរបស់វៀតណាមមិនត្រឹមតែប្រយុទ្ធនឹងជំងឺរាតត្បាតយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែសេដ្ឋកិច្ចនៅតែរីកចម្រើនផងដែរ។ ទាក់ទងនឹងការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅមូលដ្ឋាន លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាស ន៍ថា៖ “ស្មារតីគឺផ្នែកមួយយើងអំពាវនាវឱ្យប្រជាជនយល់ដឹងអំពីទំនួលខុសត្រូវរបស់ខ្លួនជាបឋម បន្ទាប់មកសម្រាប់សាច់ញាតិនិងសហគមន៍របស់ខ្លួន រហូតដល់សម្រាប់ប្រទេសជាតិ ដើម្បីអនុវត្តន៍ឱ្យបានពេញលេញនិងម៉ឺងម៉ាត់នូវរាល់វិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ ជាងនេះទៅទៀត វៀតណាមត្រូវតែគ្រប់គ្រងយ៉ាងតឹងរឹងការចេញចូលតាមព្រំដែនផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top