07/06/2020 14:31 GMT+7 Email Print Like 0

វៀតណាមមានឧបករណ៍ kit ធ្វើតេស្ត Covid-19 ចំនួន២បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅអឺរ៉ុប


 ឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យ Covid-19 ថ្មីៗរបស់វៀតណាម (រូបថត៖ baodansinh.vn)
 

នារសៀល​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ឧបករណ៍ kit “made in Vietnam” នេះត្រូវ បានក្រុមហ៊ុនភាគហ៊ុន Sao Thai Duong ប្រកាសជាផ្លូវការ។ 

ឧបករណ៍​ kit ធ្វើតេស្តរោគវិនិច្ឆ័យជំងឺឆ្លង Covid-19 ទាំង២នេះបានរួមចំណែកឆ្លើយតប នឹងតម្រូវ​ការចាំ​បាច់​នាបច្ចុប្បន្ន​របស់ប្រទេសវៀតណាមនិយាយដោយឡែកនិងពិភពលោកនិយាយរួម។ ក្នុងនោះ ឧបករណ៍ kit មួយ​ដែល​ប្រើប្រាស់ បច្ចេកទេស RT-PCR គឺជាស្នាដៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន ជាតិ​ទទួល​បន្ទុការ​វាយតម្លៃ​គុណភាព​វ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ ហើយឧបករណ៍មួយទៀតដែលប្រើប្រាស់បច្ចេកទេស RT- LAMP គឺជា ​ស្នាដៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាហាណូយ។ លោកបណ្ឌិត Le Quang Hoa ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រនិង​បច្ចេក​វិទ្យា​ហាណូយ​បាន​សង្កត់​ធ្ងន់ថា៖
 
“គុណសម្បត្តិ​នៃបច្ចេកវិទ្យានេះ គឺត្រឹមតែផ្អែកលើការប្ដូរពីពណ៌ ស្វាយទៅជាពណ៌ខៀវផ្ទៃមេឃ ឬពីពណ៌​ក្រហម​ទៅជា​ពណ៌​លឿង គឺយើង អាចធ្វើការសន្និដ្ឋានបានហើយ។ បច្ចេកទេសនេះមិនត្រូវការម៉ាស៊ីនទំនើប ហើយអ្នក​​បច្ចេកទេសមិនត្រូវការបានបណ្ដុះបណ្ដាលជំនាញពេក ក៏អាចធ្វើបាន”។
 
គួរបញ្ជាក់​ថា កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ ឧបករណ៍ kit ធ្វើរោគ វិនិច័្ឆយ Covid-19 ថ្មីទាំងពីរ​ខាង​លើ​របស់​​វៀត​ណាម​ ត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់នៅទ្វីបអឺរ៉ុប តាមនោះនាំមកនូវ​ឱកាស​នាំចេញ​ថ្មីក្នុង​បរិបទ​ដែល​ ជំ​ងឺ Covid-19 នៅវៀតណាមត្រូវបានរុញថយក្រោយនាពេល​កន្លង​ទៅ៕

 

តាម VOV - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ