06/10/2021 14:29 GMT+7 Email Print Like 0

វៀតណាមមានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មីរបស់ជប៉ុន

ក្នុងឱកាសដែលលោក Kishida Fumio ត្រូវបានរដ្ឋសភាជប៉ុនបោះឆ្នោតជ្រើស តាំងជានាយករដ្ឋមន្រ្តីទី១០០នៃប្រទេសនេះ នៅថ្ងៃទី៤ ខែតុលា នាយករដ្ឋមន្រ្តីវៀត ណាមលោក Pham Minh Chinh បានអញ្ជើញផ្ញើរលិខិតអបអរសាទរ។
 

លោក Kishida Fumio ត្រូវបានបោះឆ្នោតជ្រើសតាំងចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ទី១០០របស់ជប៉ុន។ (រូបថត៖ Reuters)


រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ក៏បានផ្ញើរលិខិតអបអរ សាទរដល់លោក Motegi Toshimitsu ដែលទើបបានបោះឆ្នោតជ្រើសតាំងជារដ្ឋមន្រ្តី ការបរទេសជប៉ុនឡើងវិញផងដែរ។

នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ឲ្យដឹងថា វៀតណាមអបអរសាទរលោក Kishida Fumio ត្រូវបានបោះឆ្នោត ជ្រើសតាំងចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ទី១០០របស់ជប៉ុន។ វៀតណាមជឿជាក់ ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Kishida Fumio ប្រទេសជប៉ុននឹង កាន់តែរីកចម្រើនប្រកបដោយវិបុលភាព ប្រជាជនកាន់តែមានសុភមង្គល។ វៀតណាម គោរពទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយជប៉ុនហើយមានបំណងចង់សហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Kishida Fumio និងរដ្ឋាភិបាលថ្មី របស់ជប៉ុន ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន អភិវឌ្ឍដោយឥតឈប់ឈរឡើងដល់កំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការ អភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ