• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់សហប្រតិបតិ្តការជាមួយប្រទេសដទៃក្នុងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់និងឧស្សាហកម្មឧបត្ថម្ភ

នេះបើតាមការអះអាងរបស់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋា ភិបាល Truong Hoa Binh នៅក្នុងជំនួបជាមួយលោក Nate Easter អនុប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Techonic Industries (TTI) កាលពីថ្ងៃទី២៣ មិថុនា នៅទីក្រុងហាណូយ។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Truong Hoa Binh (ខាងស្ដាំ) ទទួលជួបលោក Nate Easter អនុប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Techonic Industries (TTI) (រូបថត៖ TTXVN)


TTI ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនាំមុខគេលើពិភពលោកក្នុងការផលិតឧបករណ៍អគ្គីសនីនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដោយមានរោងចក្រចំនួន១២លើទូទាំងពិភពលោក។ នាបច្ចុប្បន្ន TTI កំពុងដាស់តឿនការកសាងមជ្ឈមណ្ឌល R&D ធំបំផុតនៅវៀតណាម ក្នុងបំណងរួមវិភាគទានទៅក្នុងការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់របស់ វៀតណាមក្នុងនោះមានការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ លោកអនុប្រធាន TTI បានសម្ដែងនូវគោល បំណងចង់ឲ្យរដ្ឋា ភិបាលវៀតណាមជួយឧបត្ថម្ភ TTI ក្នុងការវិនិយោគនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាព របស់សម្ព័ន្ធក្រុមហ៊ុននេះនៅវៀតណាម។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Truong Hoa Binh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសបរទេសធំៗ ក្នុងការបោះទុនចូលមកវៀតណាម ព្រមទាំង យកចិត្តទុកដាក់ដល់ការដោះស្រាយាការលំបាក បញ្ហាប្រឈមសម្រាប់សហគ្រាសក្នុងដំណើរការវិនិយោគផងដែរ។ រដ្ឋាភិបាលវៀតណាមគាំទ្រចំពោះគម្រោងរបស់ TTI ហើយមានបំណងថា TTI នឹងសហការក៏ដូចជាជួយឧបត្ថម្ភបណ្ដាក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាមក្នុងការទាក់ទាញវិនិយោគ ដើម្បីមានសហ គ្រាសឧស្សាហកម្មឧបត្ថម្ភនិងសហគ្រាសផ្គត់ផ្គង់ផលិតកម្មមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមឲ្យបានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

នៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦ រថយន្តដឹកទំនិញជិត ១.២០០ គ្រឿង ត្រូវបានចរាចឆ្លងដែន តាមរយៈគយនៅច្រកព្រំដែនក្នុងខេត្តឡាងសឺន។ ក្នុងចំណោមនេះ បរិមាណសរុបនៃផលិតផលកសិកម្មនាំចេញមានប្រហែលជាង ៣.៧០០ តោន និងនាំចូលប្រហែល ៣.៣០០ តោន។ សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនបានដំណើរការយ៉ាងរលូន និងស្ថិរភាព។

Top