13/03/2019 10:49 GMT+7 Email Print Like 0

វៀតណាមផ្ដល់អាទិភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ


អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung ថ្លែងនៅសិក្ខាសាលា (រូបថត៖ congthuong.vn)
 

 “ការអភិវឌ្ឍថាមពលកកើតឡើងវិញឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នកាបូននៅវៀតណាម” ជា​ប្រធាន​បទ​នៃ​សិក្ខា​សាលា​ ដែលត្រូវបានសមាគមន៍ថាមពល វៀតណាមសហការជាមួយស្ថានទូតអង់គ្លេសប្រចាំវៀ​តណាម រៀប​ចំ​ឡើងនាថ្ងៃ ទី១២ ខែមីនា​ ឆ្នាំ២០១៩​ នៅរដ្ឋធានីហាណូយ។

នៅ​សិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung បាន​លើក​ច្បាស់​ថា​ ​ទន្ទឹមនឹងកំណើនគួរអោយកត់ សម្គាល់របស់វៀតណាម​ នាពេលកន្លងទៅ គឺតម្រូវ​ការ​អំពីថា​មពល​អគ្គីសនី​ក៏កើន​ ឡើងខ្ពស់ដែរ ដែលបង្កើតឡើងសម្ពាធធំ​ទៅលើការអភិវឌ្ឍនិងចែកចាយថាម ព​លអគ្គី​សនី​ក្នុង​ប្រទេស​។ មតិជាច្រើនបានព្យាករ​ណ៍ថា រហូតដល់ឆ្នាំ២០​៣០ ខឿន​សេដ្ឋកិច្ច​វៀត​ណាម​គ្រោង​នឹង​សម្រេច​បាន​នូវ​កំណើន​ក្នុងចន្លោះពី៦,៥ដល់៧%ជាប្រចាំឆ្នាំ ​ដោយហេតុនេះត្រូវ​ផ្ដល់អាទិភាពដល់ការធា​នា​តម្រូវ​ការ​ថាម​ពល​ ដើ​ម្បីអាចអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរ​ភាព។ តាមផែនការមេស្ដីពី​ការ អភិវឌ្ឍ​ថាមពល​អគ្គីសនី​ជាតិដែល​ត្រូវ​បានរដ្ឋាភិបាលអនុម័តរួចមកថា​ អានុភាព អគ្គីសនីដែលបានដម្លើងរ​បស់វៀតណាម អាចឡើង​ដល់​ទៅ១​៣ហ្មឺន MW នា ឆ្នាំ២០៣០ បើប្រៀបធៀបនឹងអានុភាព៤៧ពាន់ MW នាបច្ចុប្បន្ន។ អនុរដ្ឋមន្រ្តី លោក C​ao Quoc Hung បានថ្លែងថា៖

​“ក្នុងកាលៈទេសៈនោះ អាទិភាពមួយក្នុងចំណោមអាទិភាពរបស់វៀតណាម គឺការ​អភិវឌ្ឍ​ថាមពលក​កើត​ឡើង​វិញ​ដើម្បី​កាត់​បន្ថយជាបណ្ដើៗនូវការពឹងផ្អែកទៅលើប្រភេទថាមព​លអគ្គីសនីប្រពៃណី សំដៅ​ការ​ពារ​បរិស្ថាន​និង​ធ្វើ​ពិពិធកម្ម ប្រភពថាមពល ក៏ដូចជារួម​ចំណែក​ទៅក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ វៀត​ណាម​និង​ប្រទេសផ្សេងៗក្នុងតំបន់។ វៀតណាមមានប្រភពថាមពលកកើត ឡើងវិញដ៏​សម្បូរ​បែប​និង​បរិបូរណ៍ ដែល​អាច​ធ្វើអាជីវកម្មដូចជាវារីអគ្គីសនី ថាម ពលខ្យល់ ថាមពលព្រះអាទិត្យនិងជីវឥន្ធនៈ ជាដើម​។ ការ​ស្រាវ​ជ្រាវ​លើ​សក្ដានុ ភាពអំពីថាមពលកកើតឡើងវិញបានបង្ហាញអោយឃើញថា រហូតដល់ឆ្នាំ ២០៣០ ​វៀត​ណាម​មាន​លទ្ធភាព​អភិវឌ្ឍវារីអគ្គីសនីខាងតូចដោយមានអានុភាព ៨ពាន់ MW ថាមពលខ្យល់ ២ហ្មឺន ​MW និងថាម​ពល​ព្រះអាទិត្យ​ ៣៥ ពាន់ MW”។

​នៅសិក្ខាសាលា​នេះដែរ តំណាងនៃក្រុមហ៊ុនប្រមាណ៣០អង្គភាពក្នុង វិស័យថាម​ពលក​កើត​ឡើង​វិញ​និង​ហិរញ្ញ​វត្ថុបៃតង​របស់អង់គ្លេស បានចូលរួមនិង ​ចែករំលែក​ជាមួយដៃគូ​វៀត​ណាម​អំពីរ​បៀបទាក់​ទង​នឹង​គោលនយោ​បាយនិង អភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត បទ​ពិសោធន៍អំពីថាមពលឆ្ពោះទៅរកការ​កាត់​បន្ថយ ឧស្ម័ន​កាបូន​ ក៏ដូចជាវិធានការកាត់បន្ថយកា​រចំណាយនិងបច្ចេកវិទ្យារបស់ អង់​គ្លេសក្នុង​ការអភិវឌ្ឍ​ថាម​ពល​កកើ​ត​ឡើង​វិញ ផង​ដែរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ