• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់សកម្មភាពយោធារបស់ចិននៅ Phu Lam


 វៀតណាមប្រឆាំងជំទាស់សកម្មភាពយោធារបស់ចិននៅ Phu Lam

នៅសន្និសីទកាសែតប្រចាំខែនារសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតថា៖ វៀតណាមមានមូលដ្ឋាន​គត្តិយុត្តដោយគ្រាប់គ្រាន់និងសក្ខីភាពប្រវត្តិសាស្ត្រដែលអះអាងនូវអាធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ​កោះ Hoang Sa និង Truong Sa សមស្របនឹងច្បាប់អន្តរជាតិ។ រាល់សកម្មភាពនៅប្រជុំកោះទាំងពីរនេះដែលមិនទទួលបានការអនុញ្ញាតរបស់វៀតណាមមិនស្របច្បាប់និងមោឃះទាំងស្រុង។ ចំពោះព័ត៌មាននៃសារព័ត៌មានអន្តរជាតិនាថ្ងៃទី ៨ មិថុនា ដែលបានឲ្យដឹងថា៖ ចិនបានបញ្ជូនកាំ ជ្រួចទៅកាន់កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ ធ្ងន់ថា៖

«ការដែលចិនដាក់ពង្រាយកាំជ្រួចនៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa បានរំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម បង្កើនភាពតានតឹង គំរាមកំហែងសន្តិភាពស្ថិរភាពក្នុងតំបន់ក៏ដូចជាសន្តិសុខ​សុវត្ថភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត។ វៀតណាមស្នើឲ្យចិនបញ្ឈប់ភ្លាមមួយរំពេករាល់សកម្មភាពខុសឆ្គងនោះដករាល់គ្រឿងឧបករណ៍យោធាដែលបានដាក់ពង្រាយដោយខុសច្បាប់ចេញ​ពីប្រជុំកោះ Hoang Sa របស់វៀតណាម៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top