• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់ជំនួយជាទឹកប្រាក់ជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានប្រគល់ជានិមិត្តរូបជូនឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ នូវជំនួយជាទឹកប្រាក់ចំនួន២០ម៉ឺនដុល្លាអាមេរិក។ (រូបថត៖ VNA)
 

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោកអនុរដ្ឋ មន្រ្តី Nguyen Quoc Dung បានប្រគល់ជានិមិត្តរូប ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ នូវទឹកប្រាក់ ចំនួន២០ម៉ឺនដុល្លាអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាមផ្ញើរជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីចូលរួម ចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩។         ថ្លែងនៅពិធីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា រដ្ឋា ភិបាលនិងប្រជាជន វៀតណាមមានបំណងថា កញ្ចប់ជំនួយទឹកប្រាក់ចំនួន២០ម៉ឺនដុល្លា អាមេរិកនេះ នឹងចូលរួមចំណែកក្នុងការជួយឧបត្ថម្ភរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា គ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺរាតត្បាតយ៉ាងឆាប់ៗ ធ្វើឲ្យស្ថានភាពវិលត្រឡប់មក រកប្រក្រតីភាព ហើយបន្តជំរុញការស្ដារឡើងវិញនិងការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច។

ក្នុងឱកាសនេះដែរ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានថ្លែងអំណរ គុណដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ពីការដែលរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ជូនក្រុមអង្គទូតនានា ក្នុងនោះមានកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័ន តំណាងវៀតណាមប្រចាំកម្ពុជាផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កាត់ធ្ងន់ថា ជំនួយជាទឹក ប្រាក់យ៉ាងទាន់ពេលវេលារបស់វៀតណាម គឺជាការបំពេញបន្ថែមដ៏សំខាន់សម្រាប់ការ ខិតខំប្រឹងប្រែងរបស់កម្ពុជា សំដៅគ្រប់គ្រងការឆ្លងចូលក្នុងសហគមន៍នៃរលក កូវីដ ១៩ នាបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top