• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់អគាររដ្ឋសភាថ្មីជូនឡាវ

នេះជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ។ 
 

សំណង់រដ្ឋសភាឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម (រូបថត៖ chinhphu.vn)


នារសៀលថ្ងៃទី ២០ ខែមីនានៅរដ្ឋធានីវៀងច័ន្ទនៃប្រទេស ឡាវបានប្រព្រឹត្តទៅ ពិធីទទួលយកការសាង សង់និងប្រគល់វិមានរដ្ឋសភាថ្មីរបស់ ឡាវ។ នេះជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ។

គម្រោងសំណង់រដ្ឋសភាដែលមានតម្លៃជាង ១១១ លានដុល្លារអាមេរិកត្រូវបានបញ្ចប់ដែលជាកន្លែងសម្រាប់បើកសម័យប្រជុំរដ្ឋសភា និងសម្រាប់រៀបចំពិធីសំខាន់ៗរបស់ឡាវផងដែរ។ សំណង់នេះគឺជាការលាយបញ្ចូលគ្នារវាងវប្បធម៌ គំនូរដែលមានអត្តសញ្ញាណ ប្រកបប្រពៃណី ទំនៀមទម្លាប់របស់ឡាវជាមួយដំណោះស្រាយបច្ចេកវិជ្ជាទំនើប ឧបករណ៍បច្ចេកទេស ក៏ដូចជាបច្ចេកវិជ្ជាគ្រប់គ្រងសំណង់ទំនើបពីភាគីវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top