15/03/2020 11:58 GMT+7 Email Print Like 0

វៀតណាមបានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៦ ករណីទៀតដែលនាំចំនួនករណីឆ្លងសរុបកើនឡើងដល់ ៥៣ នាក់

នារសៀលនាថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពីមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២ ត្រូ​វបាន​ប្រកាស​នៅថ្ងៃដដែល​នោះ ក្រសួងសុខាភិបាល ទទួលបាន​នូវព័ត៌មាន​ស្តីពីលទ្ធផល​ធ្វើតេស្តពី​វិទ្យាស្ថាន​ជាតិ​អនាម័យ​និង​រោគ​រាតត្បាតនិងវិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅទីក្រុងហូជីមិញ ​លើករណីឆ្លងថ្មីចំនួន ៤ ទៀត​ដែល​នាំអោយ​ចំនួន​ករណី​ឆ្លង​សរុបកើនឡើងដល់ ៥៣ នាក់។

ករណី​ ៥០ និង ៥១ ស្ថិតនៅក្នុងទីក្រុងហាណូយ។ ករណីទី ៥០ ជាអ្នកជំងឺភេទប្រុសអាយុ ៥០ ឆ្នាំ។ អ្នកជំងឺ​ម្នាក់​នេះបាន​ត្រឡប់​មកពីទីក្រុងប៉ារីស នៅថ្ងៃទី ៩ ខែមីនា។ អ្នកជម្ងឺលេខ ៥១ ជាស្ត្រី អាយុ ២២ ឆ្នាំ ជានិស្សិត​អន្តរជាតិ​​នៅអឺរ៉ុប ចាប់ពីថ្ងៃទី ២៣ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា អ្នកជំងឺម្នាក់​នេះបាន​ឆ្លង​កាត់​ប្រទេស​ជាច្រើន​។ បច្ចុប្បន្ននេះ អ្នកជម្ងឺលេខ ៥០ និង ៥១ កំពុងសម្រាកនៅមន្ទីរពេទ្យជម្ងឺត្រូពិកសាខា Dong Anh ហើយសុខ​ភាពរបស់ពួកគេមានស្ថេរភាព។
 
អ្នកជម្ងឺ​លេខ ៥២ ភេទស្រី អាយុ ២៤ ឆ្នាំ ស្ថិតនៅទីក្រុង Ha Long ខេត្ត Quang Ninh។ អ្នកជំងឺ​ជាអ្នក​ដំណើរ​នៅលើ​ជើង​ហោះហើរពីទីក្រុងឡុងដ៍មកកាន់ប្រទេសវៀតណាម នៅថ្ងៃទី ៩ ខែមីនា។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុង​សម្រាកនៅមន្ទីរពេទ្យយោធាសាខាទី ២  ក្នុងខេត្ត Quang Ninh ហើយស្ថានភាពសុ​ខ​ភាព​មាន​ស្ថេរភាព​។
 
អ្នកជម្ងឺ​លេខ ៥៣ (ភេទប្រុស) អាយុ ៥៣ ឆ្នាំ សញ្ជាតិសាធារណរដ្ឋឆែក។ ក្នុងអំឡុង​ពេល​ស្នាក់​នៅក្នុ​ង​សាធារណ​រដ្ឋ​ឆែក​ អ្នកជំងឺមានទំនាក់ទំនងជាមួយជនជាតិអ៊ីតាលី។ នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ អ្នកជំងឺបាន​ចូលអាកាស​យាន​ដ្ឋានអន្តរជាតិ Tan Son Nhat ហើយស្នាក់នៅទីក្រុងហូជីមិញ។ បច្ចុប្បន្ន អ្នកជម្ងឺត្រូវបាន​ព្យាបាល​នៅមន្ទីរ​ពេទ្យជម្ងឺត្រូពិចក្នុងទីក្រុងហូជី មិញ។
 
មុននោះ នៅវេលា​ម៉ោង ១៣ នាថ្ងៃទី ១៤ ខែមីនា វិទ្យាស្ថានប៉ាស្ទ័រ Nha Trang បានអោយដឹងថា សំណាកដែល មជ្ឈមណ្ឌលត្រួត​ពិនិត្យជំងឺនៃខេត្ត Thua Thien Hue បានផ្ញើរមក គឺវិជ្ជមាន SARS-CoV-2 ដែលនាំអោយ​ចំនួន​ករណី​ឆ្លង COVID-19 នៅវៀតណាមឡើងដល់ ៤៩នាក់។ អ្នកជំងឺភេទប្រុស អាយុ ៧១ ឆ្នាំ សញ្ជាតិអង់​គ្លេស​ ជាប្តីនិងមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជម្ងឺទី ៣០។

រហូត​មក​ដល់ពេលនេះ វៀតណាមមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៥៣ ក្នុងនោះ ១៦ នាក់​បានជា​សះស្បើយ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ