04/01/2020 15:27 GMT+7 Email Print Like 0

វៀតណាមបានចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ


 ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនៃគណៈអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអ.ស.ប លោក Dang Dinh Quy បានធ្វើពិធីដាក់ទង់ជាតិវៀតណាម នៅមុខបន្ទប់ប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ។ 
 

នាថ្ងៃទី២​ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំទីក្រុងញូវយ៉កនៃសហ រដ្ឋអាមេរិក​នោះ វៀតណាមអនុវត្តន៍ជាផ្លូវការនូវសកម្ម ភាពក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលជា​សកម្មភាពចាប់ផ្តើមនៃអាណត្តិជាសមាជិកមិនអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខ អាណត្តិ ២០២០-២០២១។ 

ពិធី​ដាក់ទង់ជាតិរបស់ប្រទេសទាំង ៥ ជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ រួមមានប្រទេស អេស្តូនី នីហ្សេរីយ៉ា សាំងវ៉ាំងសង់និងហ្គ្រេណាឌីន ទុយនីស៊ីនិងវៀតណាម ដែល​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឱឡារិក នៅមុខបន្ទប់ប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។
 
ថ្លែងនៅក្នុងពិធីនេះ ​ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូនៃគណៈអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប លោក Dang Dinh Quy បានសង្កត់ធ្ងន់ទៅលើការដែល វៀតណាមទទួលយក​នូវតួនាទី ​ជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា សន្តិសុខ ហើយក៏ជាប្រធានប្តូរវេននៃក្រុម​ប្រឹក្សាសន្តិសុខ ​ក្នុងខែ​​ដំបូង​ផង​ដែរ។ នេះគឺ​​ជាកិត្តយស​ដ៏អស្ចារ្យ។ លោកឯកអ​គ្គរដ្ឋទូតបានអះអាង​ថា វៀតណាម​នឹងខិតខំ​ប្រឹង​ប្រែង​ចូល​រួម​ចំណែក​​ក្នុង​ការ​ងារ​របស់ក្រុម​ប្រឹក្សាសន្តិសុខ ដើម្បី​ធានានូវការអនុ លោ​មតាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជា​ជាតិ​និង​​លើកកម្ពស់ព​ហុភាគីនិយម ព្រមទាំងសម្តែងពីបំ​ណងប្រាថ្នារបស់ខ្លួន ចង់អោ​យប្រទេស​នានា គាំទ្រដល់​​កិច្ចប្រឹង​ប្រែង​របស់​វៀត​ណាម មិនត្រឹ​មតែនៅក្នុងខែកាន់ដំណែងជាប្រ​ធាន​ប៉ុណ្ណោះទេ ថែមទាំង​នៅពេល​​ខាង​មុខ​ទៀត​ផង។
 
នាថ្ងៃ​ដដែល ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើកម្មវិធីការងារខែមករាឆ្នាំ ២០២០ ដោយវៀតណាមស្នើឡើង។ សំណើរ​ទាំង​នេះរបស់វៀតណាមមានគោលបំណងជំរុញតួនាទីពហុភាគី ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​និង​គោល​ការណ៍​មូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីពិភពលោកមួយ មានសន្តិភាព យុត្តិធម៌និងល្អប្រសើរជាងមុន។ ទន្ទឹម​ជាមួយគ្នានេះ វៀតណាមក៏មានបំណង ចង់បង្កើន​ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិ​បត្តិការ​និង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍​ទៅវិញទៅមក​របស់បណ្តា​ប្រទេស​អាស៊ាន​និង​សហគមន៍​អន្តរ​​ជាតិ​។
 
បន្ទាប់​ពីកិច្ចប្រជុំដើម្បីជូនដំណឹងអំពីរបៀបវារៈ ខែមករាឆ្នាំ ២០២០ របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេសសមាជិកអង្គការសហ​ប្រជាជាតិ មិន​​​មែនក្រុ​មប្រឹក្សាស​ន្តិសុខ​មក   ឯកអគ្គរដ្ឋ​ទូត​ ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអ.ស.ប បាន​ធ្វើជា​ប្រធាន​សន្និសីទ​សារព័ត៌មាន​អន្តរជាតិ​ក្នុង​នាមជាប្រធានក្រុមប្រឹក្សាសន្តិសុ​ខ។ សន្និសីទសារព័ត៌មាន​នេះ បានទាក់ទា​ញ​អ្នក យកព័ត៌មាន​ជាង ៦​០ នាក់ និងតំណាង​ទីភ្នាក់ងារព័ត៌មាន​និងអ្នកកាសែត​មានទីលំនៅ​នៅឯអង្គការ​សហប្រជាជាតិ​ចូលរួម​ផង​ដែរ​៕

 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ