• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក

កាសែតវ៉ាស៊ីនតោនថាមស៍របស់អាមេរិក ទើបតែបានចុះផ្សាយអត្ថបទមួយដែលវាយតំលៃតួនាទីរបស់វៀតណាមក្នុងបញ្ហាពិភពលោក ជាពិសេសក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ដោយកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្តូរវែនចំនួនពីរលើកក្នុងអាណត្តិនេះ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ (រូបថត៖ Thong Nhat/TTXVN)


អត្ថបទបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាមានការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសការលេចចេញវីរុសបំប្លែងខ្លួនដែលតាក៏ដោយ ក៏រូបភាពរបស់វៀតណាមនៅលើឆាកអន្តរ ជាតិ ត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងតាមរយៈការដើរតួនាទីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមជាមួយសមត្ថភាពនិងទំនុកចិត្តក្នុងការសម្របសម្រួលការផ្លាស់ប្តូរនិងការសន្ទនាគ្នាលើបញ្ហាសំខាន់ៗក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។

អត្ថបទនេះបង្ហាញពីជំហររបស់វៀតណាមចំពោះសន្តិសុខអន្តរជាតិដែលត្រូវបានទទួលស្គាល់ នៅពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅឆ្នាំ ២០១៩។ វៀតណាមបានបង្ហាញពីតួនាទីកសាងសន្តិភាពរបស់ខ្លួនរួមជាមួយសមត្ថភាពដែលកំពុងកើនឡើងនិងទំនុកចិត្តលើតួនាទីសម្របសម្រួលដ៏សំខាន់ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសន្តិសុខតំបន់។ ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនូវយន្តការទីផ្សារត្រឹមត្រូវ សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top