23/02/2019 09:59 GMT+7 Email Print Like 0

វៀតណាមបង្កើនការកែទម្រង់រដ្ឋបាលក្នុងឆ្នាំ២០១៩


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn)
 

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បាន​អញ្ជើញ​ធ្វើ​ជា​អធិបតីក្នុង​កិច្ចប្រជុំរបស់​គណៈកម្មការ រដ្ឋាភិបាលទទួលបន្ទុក​ការកែទម្រង់រ​ដ្ឋបាល ស្ដីពី​ការ​ដាក់​អោយ​ដំណើរ​ការ ភា​រកិច្ចក្នុងឆ្នាំ២០១៩។ តាម​នោះ រដ្ឋាភិបាលនឹង​អនុវត្តន៍​ទិសស្លោកសកម្មភាព ប្រ​កប​ដោយ “វិន័យ​ យុត្តិធម៌​ ធ្វើសកម្មភាព ​ច្នៃប្រឌិត លោតផ្លោះ និងប្រសិទ្ធ ភាព” ក្នុងការកែទម្រ​ង់រដ្ឋបាល សំដៅនាំ​វៀត​ណាម ចូលក្នុងចំណោម top ប្រទេស​ជួរ មុខនៃប្លុកអាស៊ានអំពីបរិយាកាសវិនិយោ​គធ្វើអាជីវកម្ម។​

ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ កិច្ចការកែទម្រង់រដ្ឋបាលត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេស ដោយ​មានការបញ្ជា​ណែនាំយ៉ាងខ្លាំងក្លាសំដៅជំរុញល្បឿនដំណើរការកែទ​ម្រង់ រួមចំណែក​ក្នុងការសម្រេច​គោលដៅ​សេដ្ឋកិច្ច​សង្គម ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនិងសមា​ហរណកម្មរបស់ប្រទេសជាតិ។ រហូត​មកដល់​ពេល​នេះ កិច្ចការ​កែទម្រង់រដ្ឋបាល​នៅវៀតណាមទទួលបានការរីក​ចម្រើនសំខាន់ជាច្រើន។​ រាល់​ជោគ​ជ័យ​នោះបាន​និង​កំពុង​រីកសាយភាយ​ពីមួយថ្ងៃទៅមួយថ្ងៃ តា​មនោះជំរុញកិច្ច​ការកែទម្រង់​រដ្ឋបាល​អោយកាន់​តែទូលំ​ទូលាយ​ចាប់តាំង​ពីមជ្ឈឹម​រហូតដល់តំបន់នានា​ផងដែរ។​

កម្រិតទាក់ទងផ្ទាល់ជាមួយសេវាកម្មសាធារណៈអេឡិចត្រូនិករបស់ប្រជាជនវៀតណាមកើនឡើង២៩ចំណាត់

​រដ្ឋាភិបាល​វៀតណាមបាននិងកំពុងជំរុ​ញការកែទម្រង់រដ្ឋបាលយ៉ាងស​កម្មនិងខ្លាំង​ក្លាតាមរយៈការ​ចេញផ្សាយ​សេចក្ដីសម្រេចចិ​ត្តជាច្រើនស្ដីពីកិច្ចការនេះ។ រ​ដ្ឋាភិបាលក៏បាន​ពង្រឹងគណៈ​កម្មការរដ្ឋាភិបាលទទួ​លបន្ទុកការកែទម្រង់រដ្ឋបា​លដើម្បីលើកកំពស់គុណភា​ព ប្រសិទ្ធភាពក្នុង​ការបញ្ជា​ណែនាំនិង​ប្រតិបត្តិការ​កែទម្រង់​រដ្ឋបាលផងដែរ។ អាស្រ័យដោយហេតុនេះ ​កិច្ចការកែទម្រង់​រដ្ឋបាល​ទទួល​បាន​ការរីក​ចម្រើន​សំខាន់​ជាច្រើ​នលើវិស័យសំណង់ ដីធ្លី វិនិយោ​គ អាជីវកម្ម ពន្ធ គយ ជាដើ​ម។ ការកសាង​រដ្ឋាភិបាល​អេឡិច​ត្រូនិក​ដោយ​ផ្សាភ្ជាប់​នឹងការកែទម្រង់រដ្ឋបាលក៏ត្រូវបានអនុវត្តន៍ផងដែ​រ។ នាយករដ្ឋមន្រ្តីវៀតណាមលោក N​guyen Xuan Phuc បានអះអាងថា៖

“ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកត្រូវផ្សាភ្ជាប់នឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ ព្រម​ទាំងជំរុញ​ខ្លាំងការ​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មានក្នុងការកែទម្រង់រដ្ឋបាល​សំដៅធានាប្រសិទ្ធភាព ផងដែរ។ ​ដោយហេតុ​នេះ វៀត​ណាម​កំពុង​បង្កើត​គណៈកម្មាធិការជាតិអំពីរដ្ឋា​ភិបាលអេឡិចត្រូនិ​ក​។ នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ក្នុងឋានៈ​ជាប្រធាន​គណៈកម្មាធិការនឹង​បញ្ជាណែនាំដោ​យផ្ទាល់សមាជិក​ផ្សេងៗ​ទៀត​នៃគណៈកម្មាធិការ​គឺឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តីនៃក្រសួងទាក់ទិននានា ព្រមទាំងមានការចូលរួ​មរបស់តំបន់ឯកជនទៀ​តផង ដើម្បីពង្រីក​ប្រសិទ្ធភាព​នៃកិច្ចសហប្រតិបតិ្តការ រវាងសាធារណៈនិងឯកជនក្នុងកា​រអនុវត្តភារកិច្ចនេះ”។​

​នាបច្ចុប្បន្ន វៀតណាមមាន៣៩តំបន់ដែល​បាន​កសាង​និង​ដាក់​អោយ​ដំណើរ​ការ​រូប​សណ្ឋាន​មជ្ឈមណ្ឌល​រដ្ឋបាលសា​ធារណៈថ្នាក់ខេត្ត ដោយអនុវ​ត្តន៍បច្ចេក​វិទ្យាព័ត៌មាន​ដើម្បីដោះ​ស្រាយ​សំណុំ​ឯកសារ​និង​បែប​បទ​រដ្ឋបាល​សម្រាប់ប្រជាជន។ ក្នុងពាក់កណ្ដាលចុ​ងឆ្នាំ២០១៨ ក្រសួងមហា​ផ្ទៃបានសហការ​ជាមួយ​ស្ថាប័ន​ទាក់​ទិន​នានា​ ធ្វើការស្ទង់មតិរបស់ប្រជាជននិងសហគ្រិនចំនួន៣ម៉ឺ​ននាក់ ដើម្បីកំណត់សន្ទស្សន៍កែទម្រង់រ​ដ្ឋបាល​ (PAR Index) និ​ងសន្ទស្សន៍ពេញចិត្តរបស់ប្រជាជននិងអង្គកា​រ ចំពោះការបម្រើផ្នែករដ្ឋបាល (​SIPAS)។ លទ្ធល​នៃការស្ទង់មតិនេះ​បានសរអោយឃើញថា​ កម្រិត​ទាក់​ទង​ផ្ទាល់​ជាមួយ​សេវាកម្ម​សាធារណៈ​អេឡិចត្រូ​និក​របស់​ប្រជា​ជន​វៀតណាម បានកើនឡើង២៩ចំណាត់ក្នុងឆ្នាំ២០១៨។​

ជំរុញដំណើរការកែទម្រង់រដ្ឋបាលដោយផ្សាភ្ជាប់នឹងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាល​និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលយកចិត្តទុកដាក់​ជាពិសេសដល់ភារកិច្ច កែ​ទម្រង់​រដ្ឋ​បាល​ហើយ​បាន បញ្ជាណែនាំយ៉ាងពេញលេញសំដៅជំរុញដំណើរ​ការកែទម្រង់​រដ្ឋបាល​ដោយផ្សាភ្ជាប់​នឹងគោល​ដៅ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាដើមឆ្នាំ រដ្ឋាភិបាលបានចេញ​ផ្សាយសេចក្ដីសម្រេចចិត្តលេខ០១និង​០២ ដែល​បាន​ចែង​ច្បាស់នូវគោលដៅនិងភារកិច្ចស្ដីពីការកែទម្រង់រដ្ឋបាល។ ចំពោះបណ្ដាតំបន់ គឺទីក្រុង​ហាណូយ​បាន​ដាក់​​ចេញគោលដៅផ្គត់ផ្គង់សេវាកម្មអនឡាញចំពោះ​៨០%នៃបែបបទរដ្ឋបាលរប​ស់មន្ទីរ ស្ថាប័ន គណៈ​កម្មាធិការ​ប្រជាជនឃុំ សង្កាត់ ខ័ណ្ឌ ស្រុក ​និងទីរួមស្រុក។ ទីក្រុង​ដាណាំង​បាន​អនុវត្តន៍​ជាលើក​ដំបូង​នូវ​ដំណើរ​ការ​​ “បីក្នុងមួយ” ដោយផ្ដល់សំបុត្រស្នាម៣ប្រភេទក្នុ​ងពេលតែមួយរួមមានសំបុត្រកំ​ណើត វិញ្ញាបន​ប័ត្រ​លំនៅ​ដ្ឋាន​និងកាតធានារ៉ាប់រងសុខាភិបាលសម្រប់កុមារអាយុ៦ឆ្នាំ។ ចំពោះបណ្ដាក្រសួងនិងស្ថាប័ន គឺក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ជាអង្គភាព​គំរូក្នុង​ការ​កសាង​រដ្ឋាភិបាល​អេឡិចត្រូនិក​ដោយផ្សា​ភ្ជាប់​នឹង​ការកែ​ទម្រង់​រដ្ឋ​បាល។ លោក Ngo Giang អនុប្រ​ធានមន្ទីរ​គ្រប់​គ្រង​កម្មាភិបាល​នៃក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ បានអោយ​ដឹងថា៖​

​“ក្រសួងកសិកម្មនិងអភិវឌ្ឍន៍​ជនបទកំណត់ទស្សនៈថា ចាំបាច់កសាងរដ្ឋាភិបាល​ អេឡិច ត្រូនិក​តាមទិសផ្លាស់​ប្ដូរថ្មីវិធី​សាស្ត្របម្រើ យកប្រជាជននិងស​ហគ្រាសជាមជ្ឈមណ្ឌល​ ព្រម​ទាំង​តភ្ជាប់​ការកែ​ទម្រង់​រដ្ឋបាល​ជាមួយនឹងការអនុវត្តបច្ចេកវិ​ទ្យាព័ត៌មាន យកបច្ចេក​វិទ្យាព័ត៌​មាន​ជាឧបករណ៍​ដ៏មាន​ប្រយោជន៍​ដើម្បី​ជំរុ​ញ​ការកែទម្រង់រដ្ឋបាល ​ក៏ដូចជាយក​ការពេញ​ចិត្ត​របស់​បុគ្គល​និង​អង្គការ​ជារ​ង្វាស់​ក្នុង​ការអភិវឌ្ឍ​រដ្ឋាភិបាល​អេឡិចត្រូនិក​នៅក្នុង​ក្រសួង”។

ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង​នាំវៀតណាមចូល​ក្នុងចំណោម​ប្រទេសជួរ​មុខនៃប្លុក​អាស៊ាន​ដែលមាន​បរិយកាស​វិនិយោគ ធ្វើអាជីវកម្មប្រកបដោយភាព​ងាយស្រួល។ ទន្ទឹមនឹងនោះ​ ខឿនរដ្ឋបាល​បម្រើប្រជាជន​ ក៏នឹងត្រូវបានអនុវត្តន៍ប្រកបដោយ​ប្រសិទ្ធភាពក្នុងស្ថាប័នរដ្ឋបាលទាំ​ង​អស់ សំដៅ​ឆ្លើយ​តប​នឹង​តម្រូវ​ការនៃបដិវត្តន៍ឧស្សាហកម្ម៤.០និងការធ្វើសមា​ហរណកម្មអន្តរជាតិ របស់ប្រទេសជាតិផង​ដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ