07/12/2020 15:39 GMT+7 Email Print Like 0

វៀតណាមនឹងសាកពិសោធន៍ដំណាក់កាលទី១នៃវ៉ាក់សាំងបង្ការជម្ងឺ Covid-19 ចាប់ពីថ្ងៃទី១០ ធ្នូ ខាងមុខ

មុននោះ ប្រភេទវ៉ាក់សាំងនេះបានឆ្លងកាត់ដំណាក់កាលសាកពិសោធន៍លើសត្វ ហើយសម្រេចបានបទដ្ឋានទាំងអស់សម្រាប់បន្តសាកពិសោធន៍លើមនុស្ស តាមការវាយតម្លៃដោយស្ថាប័នជំនាញដោយមមានកិត្យានុភាពចំនួន២នៅទាំងក្នុងនិងក្រៅប្រទេស។

នេះបើតាមព័ត៌មានដែលបានប្រកាសនៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ជាមួយអង្គភាពផលិតវ៉ាក់សាំងបង្ការ Covid-19 នានារបស់វៀតណាម កាលពីថ្ងៃទី៥ ធ្នូ នៅទីក្រុងហាណូយ។

ប្រភេទវ៉ាក់សាំងដែលបានគេដាក់ឲ្យសាកពិសោធន៍លើកនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Nanogen។ មុននោះ ប្រភេទវ៉ាក់សាំងនេះបានឆ្លងកាត់ដំណាក់កាលសាកពិសោធន៍លើសត្វ ហើយសម្រេចបានបទដ្ឋានទាំងអស់សម្រាប់បន្តសាកពិសោធន៍លើមនុស្ស តាមការវាយតម្លៃដោយស្ថាប័នជំនាញដោយមមានកិត្យានុភាពចំនួន២នៅទាំងក្នុងនិងក្រៅប្រទេស។

តាមការគ្រោងទុក ក្រុមអ្នកស្ម័គ្រចិត្តដោយមានសុខភាពល្អចំនួន២០នាក់នឹងត្រូវបានចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ធ្នូ ខាងមុខ។ ប្រសិនបើមានលទ្ធផលវិជ្ជមាននោះ គឺ៣ខែក្រោយមក ប្រភេទវ៉ាក់សាំងនេះនឹងបន្តត្រូវបានសាកពិសោធន៍លើក្រុមអ្នកស្ម័គ្រចិត្តដ៏ធំជាង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ