27/05/2021 10:19 GMT+7 Email Print Like 0

វៀតណាមនឹងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកញ្ចប់ឧបត្ថម្ភរបស់អូស្ត្រាលី

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណប្រទេសអូស្ត្រាលី ដែលបានសន្យាឧបត្ថម្ភជូនវៀតណាមនូវទឹកប្រាក់ចំនួន ៤០ លានដុល្លាអូស្ត្រាលី សម្រាប់បញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ហើយអះអាងថា នឹងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវកញ្ចប់ឧបត្ថម្ភនេះ ព្រមទាំងស្នើឲ្យអូស្ត្រាលីផ្ដល់អាទិភាពជូនវៀត ណាមក្នុងការទទួលបានប្រភពវ៉ាក់សាំង AstraZeneca ដែលបានផលិតនៅ ប្រទេសនេះឲ្យបានឆាប់បំផុតផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison។


នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែឧសភា នាយករដ្ឋមន្រ្តី វៀតណាម លោក Pham Minh Chinh បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison ដើម្បីនាំ ឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អូស្ត្រាលីអភិវឌ្ឍន៍កាន់តែ ស៊ីជម្រៅ ប្រសិទ្ធភាពនិងជាក់ស្ដែង។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ អូស្ត្រាលីបន្តបើកទីផ្សារចំហរថែមទៀតសម្រាប់មុខទំនិញកសិផលនិងជលផលមួយ ចំនួនរបស់វៀតណាម ហើយលើកទឹកចិត្តសហគ្រាសធំៗរបស់អូស្ត្រាលីបង្កើនការ បណ្ដាក់ទុនចូលមកវៀតណាម ក៏ដូចជាប្រមូលទុន ODA សម្រាប់ជួយវៀតណាមក្នុង គម្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការបង្ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការបណ្ដុះបណ្ដាលប្រភពធន ធានមនុស្សដោយមានគុណភាពខ្ពស់ ជាដើម។     

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណប្រទេសអូស្ត្រាលី ដែលបានសន្យាឧបត្ថម្ភជូនវៀតណាមនូវទឹកប្រាក់ចំនួន៤០លានដុល្លាអូស្ត្រាលី សម្រាប់បញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ហើយអះអាងថា នឹងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវកញ្ចប់ឧបត្ថម្ភនេះ ព្រមទាំងស្នើឲ្យអូស្ត្រាលីផ្ដល់អាទិភាពជូនវៀត ណាមក្នុងការទទួលបានប្រភពវ៉ាក់សាំង AstraZeneca ដែលបានផលិតនៅ ប្រទេសនេះឲ្យបានឆាប់បំផុតផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Scott Morrison បានសម្ដែងនូវគោល បំណងចង់លើកកំពស់ទំនាក់ទំនងការទូតឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអូស្ត្រាលី-វៀតណាម។         នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពថា ត្រូវការដាក់ចេញគោលដៅខ្ពស់ជាងទៀត ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកការស្ដារឡើងវិញប្រកបដោយចីរ ភាពក្រោយជម្ងឺរាតត្បាត ហើយឆាប់សម្រេចនិងចុះហត្ថលេខាលើយុទ្ធសាស្ត្របង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ “កម្មវិធីភាពជាដៃគូអំពីនវានុវត្តភាពវៀត ណាម-អូស្ត្រាលីដំណាក់កាល២០២២-២០២៥” ផងដែរ។
ពាក់ព័ន្ធដល់បញ្ហាតំបន់និងអន្តរជាតិដែលជាក្ដីកង្វល់រួម ក្នុងនោះមានបញ្ហា សមុទ្រខាងកើតផង ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវសារសំខាន់នៃការថែរក្សាសន្តិ ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍; ការ ដោះស្រាយជម្លោះដោយសន្តិវិធីឲ្យស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២; ការអនុវត្តយ៉ាងពេញលេញនិង មានប្រសិទ្ធភាពនូវ DOC ក៏ដូចជាឈានដល់សម្រេចបាន COC ឲ្យបានជាក់ស្ដែងនិង ប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ