• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកជាមួយប្រទេសនិងតំបន់ដែនដីចំនួនជិត៨១កន្លែងក្នុងពេលឆាប់ៗ

វៀតណាមកំពុងប្រញាប់ប្រញាល់ធ្វើការជាមួយដៃគូចំនួនជិត ៨០ ដើម្បីទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់ វៀតណាម ក្នុងពេលឆាប់ៗ ព្រមទាំងមានគោលនយោបាយដ៏សមស្របដើម្បីជួយគាំទ្រមនុស្ស ដែលចូលមកវៀតណាមក៏ដូចជាវិនិយោគិន សហគ្រាសបរទេសដែលកំពុងប្រតិបត្តិ ការនៅវៀតណាមផងដែរ។

វៀតណាមកំពុងប្រញាប់ប្រញាល់ធ្វើការជាមួយដៃគូ ចំនួនជិត៨០ដើម្បីទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់វៀតណាម ក្នុងពេលឆាប់ៗ។ (រូបថត៖ Regulatory Review)


នៅរសៀលថ្ងៃទី២១ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួង ការបរទេសវៀតណាមដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមកំពុងប្រញាប់ប្រញាល់ធ្វើការជាមួយដៃគូ ចំនួនជិត៨០ដើម្បីទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់វៀតណាម ក្នុងពេលឆាប់ៗ ព្រមទាំងមានគោលនយោបាយដ៏សមស្របដើម្បីជួយគាំទ្រមនុស្ស ដែលចូលមកវៀតណាមក៏ដូចជាវិនិយោគិន សហគ្រាសបរទេសដែលកំពុងប្រតិបត្តិ ការនៅវៀតណាមផងដែរ។

យោងតាមលោកស្រី Le Thi Thu Hang នាបច្ចុប្បន្នវៀតណាមកំពុងទទួលស្គាល់ លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់ប្រទេសនិងតំបន់ដែនដីចំនួន៧២ ហើយ ផ្ទុយមកវិញ មានប្រទេសនិងតំបន់ដែនដីមួយចំនួនក៏ទទួលស្គាល់វិញ្ញាបនបត្រ ចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ឬលិខិតបញ្ជាក់អ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ក្នុងនីតិវិធី ត្រួតពិនិត្យអន្តោប្រវេសន៍ផងដែរ។ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

“ប្រទេសនិងតំបន់ដែនដីចំនួន៧២ បានណែនាំពីសណ្ឋានវិញ្ញាបនបត្រ ចាក់ វ៉ាក់សាំងជាមួយក្រសួងការបរទេស។ តាមនោះ មនុស្សដែលមានវិញ្ញាបនបត្រនៃក្រុម ប្រទេសនេះ នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម ហើយកាត់បន្ថយរយៈ ពេលធ្វើ ចត្តាឡីស័ក មកត្រឹម៧ថ្ងៃតាមបទបញ្ញត្តិអំពីការចាក់វ៉ាក់សាំងគ្រប់២ដូស ឬអ្នក ជម្ងឺកូវីដ-១៩បានជាសះស្បើយ។ ក្រៅពីនោះ ក្រសួងការបរទេសក៏បានពិភាក្សា ជាមួយដៃគូចំនួនជិត៨០ ដើម្បីទទួលស្គាល់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំងឬដែលបាន ហៅថាលិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក”។

ពាក់ព័ន្ធដល់វិធានការជួយទ្រទ្រង់របស់រដ្ឋាភិបាលចំពោះវិនិយោគិន សហគ្រាសបរទេស នៅពេលវៀតណាមឈានចូលសភាពធម្មតាបែបគន្លងថ្មីនោះ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

“រដ្ឋាភិបាលក៏កំពុងអនុវត្តន៍វិធានការជាច្រើនយ៉ាងប្ដូរផ្ដាច់ ដើម្បីរុញថយជម្ងឺរាត ត្បាត បង្កើតក្រុមការងារពិសេសដើម្បីដោះស្រាយការលំបាក ការជំពាក់ជំពិនរបស់សហគ្រាស ហើយចេញផ្សាយសេចក្ដីសម្រេចចិត្ត គោលនយោបាយជាច្រើន ដើម្បីជួយទ្រទ្រង់សហគ្រាស សហករណ៍ អាជីវកម្មលក្ខណៈគ្រួសារ ដែលកំពុងជួបការលំបាកដោយសារជម្ងឺកូវីដ-១៩។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្ទៀងស្ដាប់ និង ចែករំលែក បង្កលក្ខណៈជាអតិបរមាដល់សហគ្រាស វិនិយោគិនបរទេស ដោះស្រាយ ការលំបាកហើយបង្កើតសភាពធម្មតាបែបគន្លងថ្មី សំដៅស្ដារប្រតិបត្តិការផលិតកម្ម អាជីវកម្មក្នុងពេលឆាប់បំផុត តាមបាវចនាកុំឲ្យអាក់ខានខ្សែសង្វាក់ផលិតកម្ម ធានាការ ធ្វើចរាចរណ៍យ៉ាងរលូនលើទូទាំងប្រទេស ហើយខេត្ត ក្រុងនានាមិនត្រូវបានចេញ ផ្សាយបទបញ្ញត្តិមិនសមហេតុផលនោះឡើយ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top