• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអារ៉ាប់ប៊ីសាអូឌីតចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីការ ពិគ្រោះយោបល់នយោបាយ

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរតាមរយៈប្រព័ន្ធវីដេអូ។
 

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son និង រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បាន អញ្ជើញចុះហត្ថលេខាលើអនុ ស្សារណៈយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរតាមរយៈប្រព័ន្ធវីដេអូ។ ថ្លែងនៅពិធីនេះ រដ្ឋមន្រ្តីទាំង ពីរបានសម្ដែងការពេញចិត្តចំពោះជំហានអភិវឌ្ឍដ៏ល្អប្រសើរក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរនា ពេលកន្លងមក។ លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា វៀតណាមយកចិត្ត ទុកដាក់ខ្ពស់ដល់ការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហ ប្រតិបត្តិការលើច្រើនវិស័យជាមួយអារ៉ាប់ប៊ីសាអូឌីត ដែលជាដៃគូសំខាន់មួយរបស់ វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងសហគមន៍អន្តរជាតិអំពាវនាវឱ្យបញ្ចប់ការហ៊ុំព័ទពាណិជ្ជកម្មលើប្រទេសគុយបា

វៀតណាម និងសហគមន៍អន្តរជាតិអំពាវនាវឱ្យបញ្ចប់ការហ៊ុំព័ទពាណិជ្ជកម្មលើប្រទេសគុយបា

នៅថ្ងៃទី ២៧-២៨ ខែតុលា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាប្រចាំឆ្នាំលើប្រធានបទ "ភាពចាំបាច់នៃការ​បញ្ចប់​ការហ៊ុំព័ទពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា"។

Top