10/06/2020 09:56 GMT+7 Email Print Like 0

វៀតណាមនិងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យ​ស៊ីជម្រៅថែមទៀតនូវ​ចំណងមិត្តភាពជាប្រពៃណី​

​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន​អញ្ជើញ​ជួប​សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shourky ដើម្បី​ពិភាក្សា​ពី​វិធាន​ការណ៍​ជំរុញទំនាក់ទំនងទ្វេភាគីក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លង COVID-19 និងបញ្ហា​អន្តរជាតិ​និង​តំបន់​មួយ​ចំនួន​ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
 
ក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀត ណាមបាន​ត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកជាមួយអេហ្ស៊ីបនូវបទពិសោធន៍របស់ខ្លួនក្នុងការឆ្លើយតប នឹង​ជំងឺរាតត្បាត។ ភាគីទាំងពីរបានសង្កត់ធ្ងន់​លើអាទិភាព​ក្នុងការជំរុញ និង​ធ្វើឱ្យស៊ីជម្រៅ​ថែមទៀត​នូវចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវា​ងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានេះ ភា​គីទាំង​ពីរក៏បាន​ឯកភាព​បន្តជំរុញនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាក៏ដូចជា បង្កើនការ​ផ្លាស់ប្តូរគ្នាដើម្បីស្វែងរកដំណោះស្រាយ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ក្រោយពេល​ដែលជំងឺរាតត្បាត COVID-19 ស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ភាគីទាំងពីរ​បាន​សម្តែង​នូវការខិតខំប្រឹងប្រែង ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់សម្រេចបាន ១ ពាន់ លានដុល្លារអាមេរិក​ ដូចទៅនឹងគោលដៅដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដាក់ចេញ។
 
រដ្ឋមន្រ្តី​ទាំងពីររូបក៏បានសន្យាបន្តសហការយ៉ាងជិតស្និទ្ធលើវេទិកាអន្តរជាតិ ជាពិសេស​នៅអង្គការ​សហប្រជា​ជាតិ ដើម្បី​រួមចំណែក​ដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោក៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ