• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឡាវប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់


ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith បានអញ្ជើញចាកចេញពីវៀតណាមត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមនិងធ្វើសហអធិបតីកិច្ចប្រជុំលើក​ទី​៣៩​ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨កុម្ភៈឆ្នាំ២០១៧។

ក្នុងអំឡុងពេលស្នាក់នៅវៀតណាមនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith បានអញ្ជើញជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក ​Nguyen​ Xuan Phuc និងសមភាគីឡាវលោក Thongloun Sisoulith បានអញ្ជើញជា​សហអធីបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវផងដែរ។

នៅក្នុងបណ្តាជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលទទួលបាននៅក្នុងកិច្ចប្រជុំលើក​ទី​ ៣៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវព្រមទាំងប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាន់ខ្ពស់ទាំងអស់រវាង រដ្ឋាភិបាល​នៃប្រទេសទាំងពីរក៏ដូចជារាល់ខ្លឹមសារដែល​​នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេ ខានៅក្នុងកិច្ចប្រជុំលើកទី៣៩នេះ។ បន្ទាប់ពីកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thongloun Sisolith បានអញ្ជើញជាកស្សិណសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការ​ចំនួន ៤ និងធ្វើសហអធិបតីសន្និសីទកាសែតជូនដំណឹងនូវលទ្ធផលនៃកិច្ចប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top