10/08/2021 13:00 GMT+7 Email Print Like 0

វៀតណាមនិងសាធារណរដ្ឋឆែកលើកកម្ពស់កិច្ចសហប្រតិបត្តិការឡើងកម្ពស់ថ្មី

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែក Andrej Babis  (រូបថត៖ VGP/Nhat Bac)
 

នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ពីទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែក លោក Andrej Babis ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងវិធានការសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកដែលបានសម្រេចចិត្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.០០០ ដូស ដល់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តី Andrej Babis បានឲ្យដឹងថា ទោះបីជាស្ថានភាពជំងឺរាតត្បាតនៅសាធារណរដ្ឋឆែកនៅតែមានភាពស្មុគស្មាញក៏ដោយក៏សាធារណរដ្ឋឆែកនៅតែបន្តសហការនិងគាំទ្រវៀតណាម ក៏ដូចជាការកៀងគរបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតជួយឧបត្ថម្ភវៀតណាមប្រភេទវ៉ាក់សាំងដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងតំបន់ដូចជា AstraZeneca, Pfizer, Moderna, Sinopharm ជាដើម។

នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីវិធានការណ៍ដើម្បីលើកកម្ពស់ចំណងមិត្តភាពជាប្រពៃ ណីនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងសាធារណរដ្ឋឆែក ឡើងដល់កម្ពស់ថ្មីនិងមានប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានសម្តែងការពេញចិត្តចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីហើយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការអន្តរជាតិនិងតំបន់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតនិងបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់; ដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ