19/06/2019 11:13 GMT+7 Email Print Like 0

វៀតណាមនិងមីយ៉ាន់ម៉ាបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ


 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ TTXVN)
 

 ទទួលការ​អញ្ជើញរបស់អនុប្រធានាធិបតីម៉ីយ៉ាន់ម៉ា លោក Myint Swe ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុថា​។ 
 
នៅក្នុង​ជំនួបពិភាក្សានាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៩ ជាមួយអនុប្រធានាធិបតីម៉ីយ៉ាន់ម៉ា លោក Myint Swe  ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា: វៀតណាម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លានិ​ង​មាន​បំណង​បង្កើនទំនាក់ទំនងយូរអង្វែងប្រកបដោយប្រសិទ្ធភាពជាមួយមីយ៉ាន់ម៉ា ដើម្បីផល​ប្រយោជន៍​របស់​ប្រជា​ ជននៃប្រទេសទាំងពីរដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិង​ការអភិវឌ្ឍ​របស់​អាស៊ាន​និង​តំបន់​ផង​ដែរ​។
 
ពាក់ព័ន្ធ​នឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ក្នុង​ពេល​ខាង​មុខ​។ ភាគីទាំងពីរមានបំណង ស្វែងរកវិធានការប្រ កបដោយប្រសិទ្ធភាព សំដៅនាំទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យកាន់​តែខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានគោ​លដៅទទួលបាន ​១ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងពេល​ឆាប់ៗ​នេះ។
 
ភាគីទាំងពីរ​បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបត្តិការ​ដើម្បីការ​អភិវឌ្ឍ​ និងវិបុលភាព ជាពិសេស សម្របសម្រួលគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួ​មក្នុង​តំបន់ ​ដូច​ជា​​បញ្ហា​សមុទ្រ​ខាងកើតជាដើម។  ភាគីទាំងពីរបានអះអា​ង គាំទ្រចំ​ពោះការដោះ​ស្រាយ​ដោយ​សន្តិ​វិធី រាល់​ជម្លោះនៅស​មុទ្រខាងកើត ដោយ​ឈរលើមូល​ដ្ឋាន​គោរពច្បាប់​អន្តរជាតិ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ  ១៩៨២។ លើសពីនេះទៅទៀត​ ភាគីទាំងពីរ បានប្តេជ្ញា ​គាំទ្រការ​អនុវត្ត​ពេញលេ​ញ​និង​មាន​ប្រសិទ្ធភាព​នៃ សេចក្តីថ្លែងការណ៍សម្រា​ប់ភាគីនានានៅសមុទ្រខាងកើត​ (DOC) និងការខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​បាននូវ ក្រមប្រតិបត្តិសម្រាប់ភាគី​នានានៅសមុទ្រខាងកើត (CO​C) ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​ចីរភាព។ ភាគីទាំងពីរបានអះអាងនូវការ​បន្តកិច្ចសហប្រតិបត្តិការរប​ស់ខ្លួន​ នៅក្នុងវេទិការ​តំបន់​និង​អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃ​អង្គការ សហប្រជាជាតិ ​អាស៊ាន​ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ក៏ដូច​ជា​យន្តការកិច្ចសហប្រតិ បត្តិ​ការអនុតំបន់ផ្សេងទៀត ​ដូចជា ACMECS, CLMV, GMS, EWEC​ ជា​ដើម​។
​ 
នា​ថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូល ជួប​សម្តែង​ការគួរសម​និងពិភាក្សា​ការងារជាមួយ​ទីប្រឹក្សារដ្ឋម៉ីយ៉ាន់ម៉ា ​លោកស្រី Aung San Suu Kyi ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ