តំណាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផ្លាស់ប្តូរមតិក្នុងពិធីជួបប្រាស្រ័យ
ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៣និង២៤ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានី Maputo ស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក បានរួមសហការជាមួយការិយាល័យតំណាងពាណិជ្ជកម្មវៀតណាម ប្រចាំនៅអាហ្រ្វិកខាងត្បូងនិងម៉ូសំប៊ិក រៀបចំពិធីជួបប្រាស្រ័យអង្គភាពអាជី វកម្មវៀតណាម-ម៉ូសំប៊ិកនិងបើកស្តង់ទំនិញតាំងបង្ហាញផលិតផល “Made in Viet Nam” សំដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ថ្លែងមតិក្នុងពិធីនេះ លោក Vu Thanh Nam អគ្គទីប្រឹក្សា នៃស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក បានសង្កត់ធ្ងន់ថា ការជួបប្រាស្រ័យនេះ ជាសកម្មភាពជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព តាមនោះជួយឲ្យអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរយល់ដឹង គ្នាទៅវិញទៅមកនិងជួយឲ្យអង្គភាពអាជីវកម្ម របស់វៀតណាមជ្រាបចូល ជាមួយ ទីផ្សារប្រទេសសាមី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម