ព័ត៌មាន

វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម


តំណាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផ្លាស់ប្តូរមតិក្នុងពិធីជួបប្រាស្រ័យ

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៣និង២៤ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានី Maputo ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅ​ម៉ូសំប៊ិក​ បានរួមសហការជាមួយការិ​យាល័យ​តំណាង​ពាណិជ្ជកម្មវៀតណាម ប្រចាំ​នៅអាហ្រ្វិក​ខាង​ត្បូង​និង​ម៉ូសំប៊ិក​ រៀបចំពិធីជួបប្រាស្រ័យ​អង្គភាពអាជី វកម្មវៀតណាម-ម៉ូសំប៊ិកនិង​បើកស្តង់​ទំនិញតាំង​បង្ហាញ​ផលិត​ផល​ “Made in Viet Nam” សំដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរ។ ថ្លែង​មតិ​ក្នុង​ពិធីនេះ លោក Vu Thanh Nam អគ្គទីប្រឹក្សា​ នៃស្ថានទូតវៀតណាម​ប្រចាំនៅម៉ូសំប៊ិក​ បាន​សង្កត់ធ្ងន់​ថា ការជួប​ប្រាស្រ័យនេះ ជាសកម្មភាពជាក់ស្តែងនិងប្រ​កបដោយប្រសិទ្ធិ​ភាព តាម​នោះជួយ​ឲ្យអង្គភាព​អាជីវកម្ម នៃប្រទេស​ទាំង​ពីរ​យល់​ដឹង គ្នា​ទៅវិញ​ទៅមក​និង​ជួយឲ្យអង្គភាព​អាជីវកម្ម របស់​វៀត​ណាម​​ជ្រាប​ចូល​ ជាមួយ ទីផ្សារ​ប្រទេសសាមី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top