• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគជាច្រើនដោយមានតម្លៃ ២២ ពាន់លានដុល្លារអាមេរិក


វៀតណាមនិងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគ
ជាច្រើនដោយមានតម្លៃ ២២ ពាន់លានដុល្លារអាមេរិក 

នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងតូក្យូប្រទេសជប៉ុន ក្នុងឱកាសនៃ ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅជប៉ុន ភាគីវៀតណាមនិងជប៉ុនបានអនុវត្តការប្រគល់កិច្ចសន្យា វិញ្ញាបនប័ត្រ កិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគ ដោយមានតម្លៃ ២២ ពាន់លានដុល្លារអាមេរិករវាងបណ្ដាក្រសួង មូលដ្ឋាន តំបន់ សហគ្រាសនៃប្រទេសទាំងពីរ។ ដោយមានការធ្វើជាកស្សិណសាក្សីរបស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ថ្នាក់ដឹកនាំនៃគណកម្មាធិការទីក្រុងហាណូយនោះ សម្ព័ន្ធក្រុមហ៊ុន BRG និង សម្ព័ន្ធក្រុមហ៊ុន Sumitomo (ជប៉ុន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងការណ៍ទីក្រុង Nhat Tan - Noi Bai សំដៅកសាងទីក្រុងឆ្លាតទំនើបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ នៅភាគខាងជើងវៀតណាម។ នាថ្ងៃដដែល អគ្គក្រុមហ៊ុននាវាចរណ៍វៀតណាម (Vinalines) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធក្រុមហ៊ុន NYK Line (ជប៉ុន) ស្ដីពីការដែល Vinalines និង NYK Line រួមគ្នាស្រាវជ្រាវអភិវឌ្ឍន៍សកម្មភាពដឹកជញ្ជូននិង logistics។  ទន្ទឹមនឹងនោះ ក្រុមហ៊ុនភាគហ៊ុនអាកាសចរណ៍ VietJet (VietJet Air) និងក្រុមហ៊ុន Mitsubishi UFJ Lease & Finance (MUL) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្តល់ហិរញ្ញវត្ថុសម្រាប់យន្តហោះ A ៣២១ ចំនួន ៣ គ្រឿង របស់ VietJet ដោយមានតម្លៃសរុបជិត ៣៥០ លានដូល្លារអាមេរិក។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៧ សម្ព័ន្ធក្រុមហ៊ុន TH និងសម្ព័ន្ធក្រុមហ៊ុនសហប្រតិបត្តិការបច្ចេកទេសអន្តរជាតិ (ITEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) ស្ដីពីការកសាងមណ្ឌលសុខាភិបាល និងថែទាំសុខភាពបច្ចេកវិទ្យាខ្ពស់ TH នៅទីក្រុងហាណូយ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top