រដ្ឋមន្រ្តីក្រសួងព័តមាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan មានជំនួបចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុនលោក Sanae Takaichi (Thành Hữu/Vietnam+)
នារលៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅតូក្យូ ជប៉ុន នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅជប៉ុន រដ្ឋមន្រ្តីក្រសួងព័តមាន និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan មានជំនួបចរចារ ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងផ្សព្វផ្សាយជប៉ុន លោក Sanae Takaichi។ រដ្ឋមន្ត្រីលោក Truong Minh Tuan មានគោលបំណងថា ក្រសួងទាំងពីរនឹងបន្ដការគាំទ្រគ្នា និងបង្កលក្ខណៈសម្រាប់អង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរសហប្រតិបត្តិការ នៅវិស័យព័ត៌មាននិងផ្សព្វផ្សាយ។ វៀតណាមត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយជប៉ុនលើវិស័យសន្តិសុខព័ត៌មាន និងមានគោលបំណងថា ជប៉ុននឹងផ្ដល់អាទិភាពអំពីប្រភពទុនជំនួយអភិវឌ្ឍន៍ (ODA) សម្រាប់អនុវត្តបណ្ដាគម្រោងការណ៍សុវត្ថិភាពព័ត៌មាននៅវៀតណាម។ រីឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុន លោក Sanae Takaichi បានបញ្ជាក់ថាជប៉ុន នឹងចែករំលែកបទពិសោធន៍ និងគាំទ្រ វៀតណាមនៅក្នុង វិស័យពត័មាននិងផ្សព្វផ្សាយជាដើម។
បញ្ចប់កិច្ចចរចារនេះ រដ្ឋមន្រ្តីក្រសួងព័តមាននិងផ្សព្វផ្សាយលោក Truong Minh Tuan និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុនលោក Sanae Takaichi បានចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចព្រមព្រៀង ស្ដីអំពីការបង្កើតក្រុមការងារចម្រុះសំដៅលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម