14/09/2019 12:44 GMT+7 Email Print Like 0

វៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មលើវិស័យការងារ


 នាយកការិយាល័យ ILO ប្រចាំវៀតណាមលោក Chang Hee Lee (រូបថត៖ VOV) 
 

នាព្រឹក​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីប្រកាស ការចូលរួមរបស់ វៀតណាម​ក្នុងអនុសញ្ញាបច្ចេកទេសចំនួន២របស់អង្គការការងារអន្តរជាតិ (ILO) នោះគឺអនុសញ្ញា លេខ៨៨ស្ដីពីការ​រៀប​ចំសេវាកម្ម ការងារធ្វើ និង អនុសញ្ញាលេខ១៥៩ស្ដីពីការស្ដារនីតិសម្បទាវិជ្ជាជីវៈនិងការងារធ្វើ សម្រាប់​ជន​ពិការ។ ការចូលរួមនិងអនុវត្តអនុសញ្ញាទាំងពីរនេះបានរួមចំណែក បង្ហាញ​អោយ​ឃើញ​នូវ​កិច្ច​សន្យា​អន្តរជាតិ​របស់វៀតណាមលើវិស័យការងារអន្តរជាតិ។
 
អនុសញ្ញាលេខ​៨៨ជាអនុសញ្ញាបចេ្ចកទេសរបស់ ILO ស្ដីពីមុខងារ ភារកិច្ច និងការរៀប​ចំ​នៃ​ប្រព័ន្ធ​សេវាកម្ម​ការ​ងារ​សាធារណៈ។ ការចូលរួមនិងអនុវត្តអនុ សញ្ញាលេខ៨៨នឹងរួម​ចំណែក​ទៅក្នុង​ការ​បំពេញ​គោល​នយោបាយ​ ច្បាប់របស់រដ្ឋ ស្ដីពីបញ្ហាការងារ ហើយជួយអភិវឌ្ឍប្រព័ន្ធសេវាកម្មការងារតាមទិសជំនាញ ផងដែរ។
 
ក្នុងពេល​ជាមួយគ្នានោះ ការចូលរួមអនុសញ្ញាលេខ១៥៩គឺសំដៅបន្តអះ អាងនិង​ដំណើរ​ការ​គោល​នយោបាយ​របស់​រដ្ឋ​វៀត​ណាម ចំពោះជនពិការ ដោយ ជួយអោយពួកគេអាចស្ដារនីតិសម្បទាវិជ្ជាជីវៈឡើងវិញ ហើយ​អាច​រក​ការ​ងារ​ធ្វើ និងរក្សាការងារធ្វើប្រកបដោយចីរភាព។ វាយតម្លៃចំពោះព្រឹត្តិការណ៍នេះ នាយក ការិយាល័យ ILO ប្រចាំ​វៀត​ណាមលោក Chang Hee Lee បានចាត់ទុកថា៖
 
“ការចូលរួម​អនុសញ្ញាចំនួន២នេះបានសរអោយឃើញនូវការសន្យារបស់ វៀតណាមក្នុង​ការលុប​ចោល​ការរើស​អើង​ ក៏ដូចជាបង្កើនឱកាសសម្រាប់​ពលករ គ្រប់រូប។ អនុសញ្ញាទាំ​ង​២នេះសុទ្ធតែ​មាន​លក្ខណៈ​សមស្រប​ទៅនឹង​ស្ថាន​ភាព នាបច្ចុប្បន្ននៅវៀតណា​ម។ ទិសដៅអភិវឌ្ឍរបស់ វៀតណាមគឺក្លាយ​ទៅ​ជា ប្រទេសមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់ដោយឈរលើកំណើនប​រិយាប័ន្នចំពោះ ប្រជាជនគ្រប់រូ​ប ហើយនាំ​មកនូវ​ឱកាស​ប្រកបស​មភាព​ជូនដល់ប្រជាជន គ្រប់រូប។ អនុសញ្ញាលេខ ៨៨និងលេខ១៥៩នឹងរួមចំ​ណែកយ៉ាងពិតប្រាកដ ​ទៅក្នុង​ការអនុវត្តគោលដៅទាំងពីរនេះ”។
 
អនុសញ្ញា​លេខ៨៨និងអនុសញ្ញាលេខ១៥៩របស់អង្គការ ILO នឹងចូលជា ធរមាននៅវៀត ណាមនា​ខែមករា​និងខែ​មីនា​ឆ្នាំ២០២០ ដោយលំដាប់​លំដោយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ