07/09/2019 11:46 GMT+7 Email Print Like 0

វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរក្សាសន្តិភាពក្នុងក្របខ័ណ្ឌនៃអាស៊ាន


 ឧត្តមសេនីយ៍ត្រី Hoang Kim Phung ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌនៃពិធីបិទបញ្ចប់កិច្ចប្រជុំជាប្រចាំស្តីពី      បណ្តាញ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​អាស៊ាន​លើកទី ៧ (APCN) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាន​នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានអញ្ជើញកាន់តំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APCN លើកទី ៨ នៅ​វៀតណាមក្នុងឆ្នាំ ២០២០ខាងមុខនេះ។

 
ផ្លាស់ប្តូរមតិជាមួយ​អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក​ឧត្តមសេនីយ៍​ត្រី Hoang Kim Phung បានមានប្រសាសន៍ថាគោលបំណងរបស់ APCN គឺសំដៅបង្កើន​កិច្ច​សហប្រតិបត្តិការ​លើបញ្ហានានាដែល​ទាក់ទង​នឹង​សកម្មភាព​ថែរក្សា​សុខ​សន្តិភាព​និង​បង្កើន​កិច្ច​សហការ​និង​សម្រប​សម្រួល​គ្នាក្នុងការអនុវត្តសកម្ម​ភាពភាពជាដៃគូ ស្តីពី​ការថែរក្សា​សន្តិភាព​ក្នុង​ចំណោម​បណ្តាប្រ​ទេសស​មាជិក​អាស៊ាន។​ APCN ក៏មានគោលបំណង​ចង់បង្កើត​ទំនាក់​ទំនង​យ៉ាងជិត​ស្និទ្ធរវាង​បណ្តាប្រទេស​សមាជិក​អាស៊ាន​ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចែករំលែក​ព័ត៌មានយ៉ាងឆាប់រហ័សនិងប​ទពិសោធន៍​ ល្អៗអំពី​ការ​ថែរ​ក្សាសុខសន្តិភាព​និង​ជួយឧបត្ថម្ភ​គាំទ្រដល់​មជ្ឈមណ្ឌលរក្សាសន្តិភាពនៃប​ណ្តាប្រទេស​ជាសមាជិ​កអាស៊ា​ន ដើម្បី​ធ្វើឱ្យប្រសើរឡើង​នូវសមត្ថភាព​ហ្វឹកហ្វឺននិង​រៀបចំកង​កម្លាំង​ចូលរួម​ក្នុងស​កម្មភាព​ក្សាសន្តិភាព​របស់អង្គការ​សហប្រជាជា​តិផ​ងដែរ​។
 
លោកឧត្តម​សេនីយ៍ត្រី Hoang Kim Phung ក៏បានសង្កត់ធ្ងន់ថាប្រទេសវៀត   ណាម បានសន្យា​ជាច្រើន​លើក​ច្រើន​សារថានឹង​ចូលរួមយ៉ាងសកម្មក្នុងសកម្ម ភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជា​បង្កើន​សមត្ថភាព​រក្សាសន្តិភាពរប​ស់អាស៊ាន។ កិច្ចខិតខំប្រឹងប្រែង​របស់វៀតណាម ត្រូវបាន​ទទួលស្គាល់​ដោយអង្គការ​សហប្រជាជាតិ និងមិត្តភក្តិក្នុងតំបន់និងអន្ត​រជាតិ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ