• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធានាប្រភពថាមពលអគ្គីសនីយ៉ាងគ្រប់គ្រាន់ដើម្បីបម្រើតម្រូវការ អភិវឌ្ឍសេដ្ឋកិច្ច

 អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុនថាមពល អគ្គីសនីវៀតណាមលោក Vo Quang Lam បានអោយដឹងថា នា​ពេល​កន្ល​ង​ទៅ វៀតណាមទទួលបានគម្រោងវិនិយោគលើវិស័យថាមពលព្រះអាទិត្យជាច្រើន អាស្រ័យដោយ គោល​នយោ​បាយ​អនុគ្រោះរបស់រដ្ឋាភិបាល។ 
 
សម្ព័ន្ធ​ក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមនិងក្រសួងឧស្សាហពាណិជ្ជកម្មកំពុងទទួលយក គម្រោង​ជាច្រើន​ស្ដីពី​ថាម​ពល​កកើតឡើងវិញ ដើម្បីបម្រើអោយ ការអភិវឌ្ឍសេដ្ឋកិច្ច។ នេះជាគោល​នយោបាយ​ដ៏ត្រឹម​ត្រូវ​ក្នុង​កាលៈ​ទេសៈ​ដែល វារីអគ្គីសនីត្រូវអស់កម្លាំងសឹងតែទាំងស្រុង ខណៈដែលឧណ្ហអគ្គីសនីបង្កឡើង ផលវិបាកជាច្រើន។ ផ្លាស់ប្ដូរ​ជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននារសៀលថ្ងៃទី ៣០ ខែឧសភា នៅរដ្ឋធានីហាណូយ អគ្គនាយក​រង​សម្ព័ន្ធ​ក្រុមហ៊ុន​ថាមពល អគ្គីសនីវៀតណាមលោក Vo Quang Lam បានអោយដឹងថា នាពេលកន្លងទៅ វៀតណាម​ទទួល​បានគម្រោងវិនិយោគលើវិស័យថាមពលព្រះអាទិត្យជាច្រើន អាស្រ័យដោយ គោលនយោបាយ​អនុ​គ្រោះរ​បស់រដ្ឋាភិបាល។ ក្នុងរយៈពេល ខ្លីៗខាងមុខ វៀតណាមមានលទ្ធភាព​ជាច្រើន​ដើម្បី​ក្លាយ​ទៅ​ជា​មហា​អំណាច​ ពិភពលោកអំពីថាមពលព្រះអាទិត្យ។ លោក Vo Quang Lam បានអោយដឹង ថែមទៀតថា៖
 
“គិតរហូត​ដល់ថ្ងៃទី៣០ ខែឧសភា មានគម្រោងថាមពលព្រះអាទិត្យចំនួន ៤៧គម្រោងដែល​មាន​អានុភាព​ចំនួ​ន​២៣០០ MW ដែលត្រូវបានតភ្ជាប់នឹងខ្សែ បណ្ដាញអគ្គីសនីជាតិ។ ក្នុងខែមិថុនានេះ យើងខ្ញុំរំពឹងទុកថា នឹង​មាន​៤៩​គម្រោង ថែមទៀតដោយអានុភាពចំនួន២៦០០ MW។ ដើម្បីឆ្លើយតបនឹងតម្រូវការតភ្ជាប់ នេះ សម្ព័ន្ធ​ក្រុម​ហ៊ុន​ថាមពលអគ្គីសនីវៀតណាមបានជួបធ្វើការជាមួយវិនិយោគិន ចំនួន២០០ ដើម្បីចុះហត្ថ​លេខាលើកិច្ច​សន្យាលក់​ដូរអគ្គីសនី”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top