វៀតណាមទទួលបានសមិទ្ធិជាច្រើនស្តីពីការលើកកំពស់សិទ្ធិសម្រាប់ស្ត្រី
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៦០ នៃគណៈកម្មាធិការទទួលបន្ទុក តួនាទីរបស់ស្ត្រីអ.ស.ប(CSW) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ខែមិនាឆ្នាំ២០១៦ នាថ្ងៃទី១៥ខែមិនា រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានមានបទថ្លែងមតិផ្ទាល់ នៅសន្និសីទនេះ ដោយលើកច្បាស់នូវសមិទ្ធិ ដែលវៀតណាមទទួលបានអំពីការលើកកំពស់សិទ្ធិ អំណាចសម្រាប់ស្ត្រី។ លោកស្រី Pham Thi Hai Huyen បានឲ្យដឹងថា រដ្ឋវៀតណាមបន្តជម្រុញការងារសមភាពភេទ និងធានាសិទ្ធិមនុស្សសម្រាប់ស្ត្រីនិងកុមារី។ ដើម្បីរក្សាបានជោគជ័យនិងការខំប្រឹងប្រែង ក្នុងការងារសមភាពភេទនោះ បទ ពិសោធន៍របស់វៀតណាមគឺត្រូវក្តាប់ជាប់នូវតម្រូវការ និងបំណងប្រាថ្នារបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍ កសាងនិងអនុវត្តដំណោះស្រាយជម្រុញការប្រគល់សិទ្ធិ សម្រាប់ស្ត្រីលើគ្រប់វិស័យ។ រួមជាមួយគ្នានោះ វៀតណាមក៏បានសន្យាបង្កើនការ ងារកសាងនិងប្រតិបត្តិច្បាប់គោលនយោបាយ ស្តីពីសមភាពភេទ ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យផ្សាភ្ជាប់ ជាមួយការងារធានាសិទ្ធិ របស់ស្រ្តីនិងកុមារី។ វៀតណាមសង្ឃឹមថា នឹងមានឱកាសចូលរូមរាល់សម័យប្រជុំនៃកិច្ចប្រជុំឆ្នាំនេះ ដើម្បី រួមជាមួយប្រទេសជាសមាជិកដទៃកំណត់ដំណោះស្រាយ និងអាទិភាពសម ស្របអំពីការប្រគល់សិទ្ធិសម្រាប់ស្ត្រី ក្នុងបរិបទប្រទេសនានាចាប់ផ្តើមអនុវត្តការសន្យា អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម