• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមរៀបចំបណ្តាគម្រោងការណ៍មានប្រសិទ្ធិភាពខ្ពស់សម្រាប់តភ្ជាប់តំបន់


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទកាសែត

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពីបញ្ចប់រាល់ព្រឹត្តិការណ៍ក្នុងក្រប​ខ័ណ្ឌ នៃសន្និសីទ​ទាំង​៣គឺ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្តីពីតំបន់​មេគង្គ​ (WEF-មេគង្គ) សន្និ​សីទ​ជាន់​ខ្ពស់​សហប្រតិបត្តិ​ការ​កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា​ និង​វៀតណាម​លើកទី​៨ (CLMV 8) និង​សន្និ​សីទ​ជាន់​ខ្ពស់​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ នៃទន្លេ​ចំនួន៣ អាយ៉េយ៉ាវ៉ាឌី​-ចៅប្រាយ៉ា-​មេគង្គលើក​ទី៧​ (ACMECS 7) មក​នាយក​រដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​ជាអធិបតី​សន្និសីទ​កាសែទ​អន្តរជាតិ​។ នៅទីនេះ លោក Nguyen  Xuan Phuc បាន​អះអាង​ថា វៀត​ណាម បាន​ធ្វើជា​ម្ចាស់​សន្និសីទទាំងបី​ពោលខាង​លើ និងទទួល​បាន​ជោគជ័យ​ជាស្ថាពរ។ ក្នុងពេល​ជាមួយ​គ្នា​នោះ សន្និ​សីទ WEF-​មេគង្គជា គោល​គំនិត​របស់វៀត​ណាម ទទួលបាន​ការវាយ​តម្លៃ​ខ្ពស់​ពីប្រទេស​នានា​និង​ដៃគូ​អភិ​វឌ្ឍន៍​។ ស្តីពីលទ្ធផលជាក់ស្តែងនៃ​សន្និសីទ​នីមួយ​ៗនោះ នាយក​រដ្ឋមន្ត្រី​ លោក​ Nguyen Xuan Phuc បាន​ឲ្យដឹ​ង​ថា៖​

​“អង្គប្រជុំបានពិភាក្សា​ លើវិធានការប្រមូលផ្តុំប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍន៍ ​និង​បំផុស​សក្កានុភាព​ក្នុង​តំបន់​​​មេគង្គ​។ អង្គ​ប្រជុំក៏​បាននាំ​ចេញរាល់​ឱកាស និងការ​សាក​ល្បងសម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​លើកទី​៤ចំពោះ​​ដំណើរ​ការ​ឧស្សាហូបនីយ​កម្ម​តំបន់​មេគង្គ ព្រម​ទាំង​នាំ​ចេញ​នូវ​ដំណោះ​ស្រាយ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ រវាង​​រដ្ឋាភិ​បាល​ជាមួយ​សហគមន៍​អង្គភាព​អាជីវកម្ម”។

​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បាន​ឲ្យដឹងថែមទៀត​ថា នៅក្នុង​បណ្តា​សន្និសីទ​លើក​នេះ អ្នក​វិនិយោគ​ជាច្រើន​ រូបបាន​ស្វែងយល់នូវគម្រោង​ការណ៍ ដែល​មាន​ប្រសិទ្ធិភាព​សម្រាប់​វិនិយោគ​ ចូល​ប្រទេស CLMV និង ACMECS។ស្តីពីការ ដែល​វៀតណាមនឹង​ធ្វើយ៉ាងម៉េច ដើម្បីឆ្លៀតយក​ឱកាស​នេះ លោក​ Nguyen Xuan Phuc ​បានចាត់ទុកថា៖​ 

​“វៀតណាម​ត្រូវឃើញនូវ​ចំណុចខ្សោយ របស់ខ្លួននិងការទទួលខុសត្រូវ​សម្រាប់ តំបន់។ តាមនោះ ការរៀប​ចំ​រាល់​គម្រោង​ការណ៍មាន​ប្រសិទ្ធិភាព​ខ្ពស់​ ដើម្បីតភ្ជាប់​តំបន់​គឺសំខាន់​ណាស់។ វៀត​ណាម​បាន​អនុវត្ត​នូវ​រដ្ឋាភិបាល​ស្ថាបនា​ សុច្ចរិត អនុវត្ត​ សកម្មភាព ម្ចាស់ការក្នុងការគ្រប់​គ្រងសេដ្ឋកិច្ច​សង្គម សម្រាប់​បម្រើ​ប្រជាជន​និង​អង្គ​​ភាព​​អាជីវកម្ម​ឲ្យបានល្អ​ថែមទៀត​ ព្រ​មទាំងបង្កើត​ប្រភពកម្លាំង​ពលំសកម្ម​ ដើម្បី​អភិ វឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជាតិ​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top