14/10/2021 12:31 GMT+7 Email Print Like 0

វៀតណាមតែងតែចាត់ទុកការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិជាកិច្ចការកំពូល

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិ បានរៀបចំកិច្ចប្រជុំដើម្បីឆ្លើយតបទៅនឹងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (១៣ តុលា)។

ឧបនាយករដ្ឋមន្រ្តី លោក Le Van Thanh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់គ្រោះធម្មជាតិ ប្រធានគណៈកម្មាធិការជាតិដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះបានធ្វើជាអធិបតីក្នុងពិធីនេះ។ អញ្ជើញចូលរួមក៏មានថ្នាក់ដឹកនាំការិយាល័យប្រចាំតំបន់របស់អង្គការសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន បណ្តាឯកអគ្គរដ្ឋទូត តំណាងអង្គការអន្តរជាតិ ដៃគូក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់ដឹកនាំក្រសួងទីភ្នាក់ងារមជ្ឈឹមនិងមូលដ្ឋានផងដែរ។

 

ទិដ្ឋភាពនៃពិធី (រូបថត៖ Anh Huyen)
 
ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh (រូបថត៖ Anh Huyen)


ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ពីការប្រែប្រួលអាកាសធាតុក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការងារបង្ការទប់ទល់នឹងគ្រោះមហន្តរាយតែងតែបានវៀតណាមផ្តោតការយកចិត្តទុកដាក់ខ្លាំង ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងបណ្តាអង្គការ វេទិការអន្តរជាតិពាក់ព័ន្ធនឹងការបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ ដូចជាការចូលរួមក្នុងក្របខ័ណ្ឌសកម្មភាពសកល Sendai ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុសកល ការចុះហត្ថលេខាលើពិធីសារក្យូតូនៃក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ…ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលអាកាសធាតុនិងការរីករាលដាលនៃជំងឺកូវីដ ១៩ បាននិងកំពុងបង្កបញ្ហាប្រឈមជាច្រើនចំពោះការងារបង្ការទប់ស្កាត់គ្រោះមហន្តរាយ។ ទន្ទឹមនឹងការកៀរគរប្រភពធនធាននិងការចូលរួមពីសង្គមទាំងមូល វៀតណាមត្រូវការកិច្ចសហប្រតិបត្តិការជាបន្ទាន់ពីបណ្តាប្រទេសដៃគូ និងមិត្តភក្តិអន្តរជាតិ ដើម្បីការងារបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខនេះ។

រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ខ្លួនតែងតែចាត់ទុកការងារបង្ការទប់ទល់គ្រោះធម្មជាតិជាកិច្ចការកំពូលជាប្រចាំដើម្បីការពារអាយុជីវិត សុខភាពនិងទ្រព្យសម្បត្តិរបស់ប្រជាជន។ វៀត ណាមវាយតម្លៃខ្ពស់និងសង្ឃឹមថា បណ្តាប្រទេស អង្គការនិងមិត្តអន្តរជាតិដទៃទៀតនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការទទួលបាននូវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប ដើម្បីវៀត ណាមអាចឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ វៀត ណាម ប្តេជ្ញាបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អង្គការអន្តរជាតិនៅពេលអនុវត្តន៍គម្រោងជំនួយបច្ចេកទេស ការកសាងសមត្ថភាព ការផ្តល់ជំនួយសង្គ្រោះនិងជំនួយក្នុងការបង្ការនិងគ្រប់គ្រងគ្រោះធម្មជាតិ”។

ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព ហានិភ័យគ្រោះធម្មជាតិនឹងត្រូវបានកាត់បន្ថយជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ