នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ កិច្ចប្រជុំសាមញ្ញលើកទី៣១ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានបើកសម័យពិភាក្សា ស្តីពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅ លើសិទ្ធិរបស់មនុស្សដែលត្រូវបានទទួលសុខភាពនិងស្មារតីក្នុងកម្រិតល្អបំផុត។ ក្នុងនាមជាសមាជិកក្រុមជម្រុញការពិភាក្សា អំពីទំនាក់ទំនងរវាងបម្រែបម្រួល អាកាសធាតុ និងសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមអមអ.ស.បប្រចាំនៅក្រុងហ្សឺណែវ បានដឹកនាំសម័យពិភាក្សានេះ។ ថ្លែងមតិនៅទីនេះ លោក Nguyen Trung Thanh បានសង្កត់ធ្ងន់ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះបំផុត ដោយបម្រែបម្រួលអា កាសធាតុដោយផលប៉ះពាល់ អវិជ្ជមានជាច្រើនទៅលើសុខភាពរបស់មនុស្ស។ ក្នុងកាលៈទេសៈនោះ វៀតណាមសន្យាខំប្រឹងប្រែងរួមបញ្ចូលនូវផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស ចូលក្នុងគោលនយោបាយជាតិ ក៏ដូចជារួមជាមួយប្រទេសដទៃគោរពរាល់ការសន្យា នៃកិច្ចព្រមព្រៀងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម