25/06/2021 17:50 GMT+7 Email Print Like 0

វៀតណាមជំរុញខ្លាំងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ទាំងមូល

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នោះ កាលពីថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២១ រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំជាន់ខ្ពស់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវតាមប្រព័ន្ធវីដេអូ



អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ គឺមានសារៈសំខាន់ណាស់សម្រាប់អាស៊ី - ប៉ាស៊ីហ្វិក ដើម្បីស្ដារឡើងវិញ និងបន្សាំជាមួយការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចពិភពលោក។ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានលើកឡើងអំពីបញ្ហាសំខាន់ៗទាំង ៣ ដែលប្រទេសនានាគប្បីយកចិត្តទុកដាក់គឺ៖ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង។ ពង្រីកឲ្យបានល្អថែមទៀតនូវរាល់ក្របខ័ណ្ឌគំនិតផ្ដូចផ្ដើមសហប្រតិបត្តិការតំបន់ ដូចជា៖ APEC អាស៊ាន ខ្សែក្រវាត់និងផ្លូវ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ជួយសម្រួលដល់ការទាក់ទងជាមួយទីផ្សារសម្រាប់សហគ្រាស តភ្ជាប់ ប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន Logistics ក្នុងតំបន់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ពង្រឹងការគាំទ្រដល់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ ក្នុងការអនុវត្តយ៉ាងពេញលេញ និងទាន់ពេលវេលារាល់គោលដៅ SDG ឆ្នាំ ២០៣០។

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថាវៀតណាមបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិង ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថែមទៀត ដើម្បីសន្តិភាពវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ទាំងមូលផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ