02/03/2021 11:14 GMT+7 Email Print Like 0

វៀតណាមជាសមាជិកដ៏ស្វាហាប់និងមានការទទួលខុសត្រូវក្នុង ASEM

លោក Bui Thanh Son អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម។ (រូបថត៖ TTXVN)
 

នៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ (ខែវិច្ឆិកាឆ្នាំ២០១៦) ថ្នាក់ដឹកនាំប្រទេសអាស៊ី-អឺរ៉ុបនានាបានសម្រេចចិត្តជ្រើសរើសថ្ងៃទី១ ខែមីនា ជា រៀងរាល់ឆ្នាំជាទិវា ASEM។ ទិវា ASEM ឆ្នាំ ២០២១មានអត្ថន័យដ៏ពិសេស ដែលគូស សញ្ញារយៈពេល២៥ឆ្នាំនៃការកកើតឡើងនិងអភិវឌ្ឍរបស់វេទិកានេះ។

ក្នុងឱកាសនេះដែរ លោក Bui Thanh Son អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមមាន អត្ថបទសរសេរក្រោមចំណងជើងថា “វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប៖ កម្លាំងទាក់ ទាញ ឋានៈនិងសក្ដានុពលសហប្រតិ បត្តិការកាន់តែកើនឡើង”។

អត្ថបទសរសេរនេះបានឲ្យដឹងថា ចាប់តាំងពីត្រូវបានបង្កើតឡើងជាផ្លូវការនា ថ្ងៃទី១ មីនា ឆ្នាំ ១៩៩៦មក កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ដែលជាវេទិកាសន្ទនា និងសហប្រតិបត្តិការមួយ បានក្លាយទៅជាយន្តការសហប្រតិបត្តិការអន្តរតំបន់លើទ្រង់ ទ្រាយធំបំផុតលើពិភពលោក ដោយមានការចូលរួមរបស់សមាជិកចំនួន៥៣មកពីទ្វីបទាំង២ អាស៊ីនិងអឺរ៉ុប។ ASEM បានអះអាងនូវតួនាទីដ៏សែនសំខាន់ចំពោះសន្តិភាព សន្តិ សុខ ស្ថិរភាព និងការអភិវឌ្ឍដោយវិបុលភាពនៅទ្វីបទាំងពីរ។

ក្នុងអំឡុងពេល២៥ឆ្នាំកន្លងមក វៀតណាមបានចូលរួមវិភាគទានដល់ការបង្កើត ឡើងសញ្ញាសម្គាល់ដ៏សំខាន់ៗនៅលើផ្លូវអភិវឌ្ឍរបស់ ASEM ហើយលើកកំពស់ តួនាទីនិងឋានៈនៃវេទិកានេះ។ វៀត ណាមត្រូវបានវាយតម្លៃថា ជាសមាជិកមួយក្នុង ចំណោមសមាជិកដ៏សកម្មបំផុតក្នុងការបំផុស លើកឡើង ហើយជំរុញគំនិត ខ្លឹមសារ សហប្រតិបត្តិការថ្មីជាច្រើន ព្រមទាំងចូលរួមអនុវត្តដោយផ្ទាល់និងសហការគាំពារ គំនិតផ្ដួចផ្ដើមជិត៦០លើគ្រប់វិស័យ។ តាមរយៈគំនិតផ្ដួចផ្ដើមទាំងនេះ វៀត ណាមបាន ប្រកៀកស្មាជាមួយសមាជិក ASEM ដទៃទៀត ក្នុងការលើកកំពស់ផលប្រយោជន៍នៃ សន្តិភាព សន្តិសុខនិងស្ថិរភាព ដោះស្រាយបញ្ហាជាបន្ទាន់ ហើយជំរុញការយកចិត្តទុក ដាក់រួម។ វៀតណាមបានបំផុសឡើងនិងថែរក្សាយន្តការសហប្រតិបត្តិការដើមដំបូង ក្នុង ASEM អំពីកិច្ចសន្ទនាអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះផ្ដោតសំខាន់ទៅ លើការគ្រប់គ្រងប្រភពទឹកប្រកបដោយនិរន្តរភាព កិច្ចសហប្រតិបត្តិការអនុតំបន់បណ្ដា ប្រទេសជាប់ទន្លេមេគង្គនិងទន្លេ ដានូប ដែលរួមចំណែកលើកកំពស់កិច្ចសហប្រតិបត្តិ ការអនុតំបន់មេគង្គឡើងកម្រិតអន្តរតំបន់ចាប់តាំងពីឆ្នាំ២០១១។

ការទទួលអនុវត្តភារកិច្ចសំខាន់ជាច្រើនដូចជា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ASEM ឆ្នាំ២០០៤ ម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEM ឆ្នាំ២០០៩ និងជា អ្នកសម្របសម្រួលអាណត្តិ១៩៩៩-២០០០ និងអាណត្តិ២០០១-២០០២ បានជួយ វៀតណាមចូលរួមកសាងនិងជំរុញទិសដៅនិងយុទ្ធសាស្ត្រសំខាន់ជាច្រើននៃវេទិកា។ វៀតណាមនឹងបន្តរួមដំណើរជាមួយសមាជិក ASEM នានា ក្នុងការលើកកំពស់កិច្ច សហប្រតិបត្តិការនៃវេទិកា រួមដៃកសាងទំនាក់ទំនងភាពជាដៃគូអាស៊ី-អឺរ៉ុបឲ្យកាន់តែ ស្វាហាប់ ស្អិតរមួត ដើម្បីការអភិវឌ្ឍប្រកបដោយវិបុលភាពនៃទ្វីបទាំងពីរនិង ពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ