31/05/2019 10:46 GMT+7 Email Print Like 0

វៀតណាមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ ឱកាសដើម្បី បង្ហាញនូវតួនាទីជាស្ពានដែលនាំមកនូវសន្តិភាពសម្រាប់តំបន់និងពិភពលោក


 សមូហភាពកងពេទ្យកម្រិត២របស់វៀតណាមមុនពេលចេញទៅបំពេញបេសកកម្ម (រូបថត៖ TTXVN) 
 

នាថ្ងៃទី៧ ខែមិថុនា ខាងមុខ សម័យប្រជុំលើកទី៧៣ មហាសន្និបាតអង្គការ សហប្រជាជាតិ​នឹងរៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា​សន្តិសុខចំនួន៥អា​សនៈ ក្នុងនោះ​មាន​អាសនៈ​មួយ​ស​ម្រាប់​ក្រុមបណ្ដា ប្រទេសអា​ស៊ី-ប៉ាស៊ីហ្វិក​ ហើយវៀត​ណាម​កំពុង​ជាបេក្ខជ​នតំណាង​តែមួយ​គត់​នៃ​​ក្រុមនេះ។
 
ឆ្លើយ​សម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកសម្រប សម្រួល​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​វៀត​ណាម​លោក Kamal Malhotra បាន សង្កត់ធ្ងន់ថា អង្គការ​សហប្រ​ជាជាតិ​ជានិច្ច​កាលចា​ត់ទុ​ក​វៀត​ណាម​ជាប្រ​ទេស​ មួយដែលមិនត្រឹមតែគាំទ្រយ៉ាងខ្លាំងក្លាចំពោះទំនាក់ទំនងពហុភាគីប៉ុណ្ណោះទេ ថែមទាំង​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវគោលការណ៍និងបទបញ្ញាត្តិទាំងអស់នៃ​ទំនាក់ ទំនងនេះទៀតផង។
​ 
ប្រសិន​បើជាប់ឆ្នោត​ចូលក្នុងក្រុមប្រឹក្សាសន្តិសុខអង្គ​ការសហប្រជាជាតិ អង្គ​ការសហប្រជាជាតិសង្ឃឹមថា ​នឹងឃើញ​វៀតណា​មដើរតួនាទីដ៏សកម្មថែម​ ទៀតក្នុងរបៀបវារៈ​របស់​ក្រុមប្រឹក្សា​នេះស្ដីពី​បញ្ហាលុប​បំបាត់​អាវុធនុយក្លេអ៊ែរ​នៅឧបទ្វីប​កូរ៉េនិងបញ្ហា​មីយ៉ាន់ម៉ា។
 
អ្នកសម្របសម្រួលលោក Kamal Malhotra បានអោយដឹងថែមទៀតថា នាបច្ចុប្បន្ន វៀត​ណាមបាន​ចូលរួមយ៉ាង​សកម្មក្នុ​ងកងកម្លាំងរក្សាសន្តិភាពរបស់ ​អង្គការសហប្រជាជាតិ។ ដោ​យហេតុ​នេះ ប្រសិនបើចូល​រួមក្រុម​ប្រឹក្សាសន្តិ​សុខ វៀតណាមនឹងដើរតួនាទីសំខាន់ក្នុ​ងវិស័យនេះ។ ទន្ទឹមនឹងនោះ វៀតណាមគប្បី​ ចែករំលែក​ជាមួយសហគមន៍​អន្តរជាតិ ក៏ដូចជាសមាជិកផ្សេ​ងៗក្នុងក្រុមប្រឹក្សា ​អំពីបទ​ពិសោធន៍​ក្នុងបញ្ហា​ស្ដារឡើង​វិញក្រោ​យពីសង្គ្រាម។ នេះជាបទពិសោធ​ន៍ ដ៏ល្អ ដែលវៀតណាម​អាចរួម​ចំណែក​ទៅក្នុងការ​កសាង​និង​រក្សា​សន្តិភាពនៅលើ ពិភព​លោក៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ