• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលទទួលស្វាគមន៍វិនិយោគិនកាណាដា

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រុម G7 បើកទូលាយនិងបំពេញទស្សនកិច្ចនៅប្រទេសកាណាដានោះ នារសៀលថ្ងៃទី៨ មិថុនា នៅទីក្រុង Quebec នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសិក្ខាសាលាសហគ្រាសវៀតណាម កាណាដា។

 

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងសិក្ខាសាលានេះ (រូបថត៖ VGP)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងជំនឿទុកចិត្តថា នាពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមាននោះ នឹងបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មយ៉ាងងាយស្រួលដើម្បីទាក់ទាញវិនិយោគិនកាណាដាដ៏ច្រើនកុះករចូល​មក​វៀត​ណាម​។ ស្ដីពីសក្ដានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា៖

“វៀតណាមកំណត់ថា កាណាដាជាដៃគូសំខាន់នៅទ្វីបអាមេរិក ព្រោះថាខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានសក្ដានុភាពដ៏ធំធេង ហើយមានលក្ខណៈជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ពិសេសគឺវៀតណាមមានខឿនកសិកម្មត្រូពិចដ៏សម្បូរបែបណាស់ដែលពោរពេញទៅដោយផលិតផលឆ្ងាញ់ សម្បូរជីវជាតិក៏ដូចជាត្រូវបានធានាអនាម័យ​ចំណីអាហារផងដែរ”។

នៅសិក្ខាសាលានេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានថ្លែងបញ្ជាក់ថា ទុនវិនិយោគដោយផ្ទាល់ពីបរទេសគឺសំខាន់ណាស់ចំពោះវៀតណាម ដោយហេតុនេះវៀតណាមតែងតែយកចិត្តទុកដាក់ដល់វិនិយោគិនបរទេសនិងការពារសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់វិនិយោគិន។ លោក Vincent Joli-Coeur អនុប្រធាន​ធនាគារជាតិកាណាដាបានវាយតំលៃខ្ពស់ចំពោះការកែទម្រង់ ការផ្លាស់ប្ដូរថ្មីរបស់វៀតណាមក្នុងអំឡុង​៣០​ ឆ្នាំកន្លងមក ព្រមទាំងសម្ដែងសុទិដ្ឋិនិយមអំពីឱកាសវិនិយោគនៅវៀតណាម។

“ក្នុងចំណោមប្រទេសដែលធនាគារជាតិកាណដាកំពុងមានវត្តមាននោះគឺវៀតណាមឈរលំដាប់ថ្នាក់ទី ១ អំពីការបើកចំហចំពោះវិនិយោគិនបរទេស។ វៀតណាមក៏កំពុងសុក្រិតនូវបទដ្ឋានអំពីហេដ្ឋារចនាសម្ព័ន្ធផងនិងសីលធម៌អាជីវកម្មទៀតផង”។

មុននោះ នារសៀលថ្ងៃទី៨ មិថុនា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយអគ្គទេសាភិបាល​កាណាដាលោកស្រី Julie Payette។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទស្ដីពីបម្រែបម្រួលអាកាសធាតុនិងមហាសមុទ្រនៃកិច្ចប្រជុំកំពូលក្រុម G7 លើក​នេះ ហើយនឹងខិតខំប្រឹងប្រែងដើម្បីរួមវិភាគទានទៅក្នុងជោគជ័យរួមនៃកិច្ចប្រចុំ៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top