ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាមលោកស្រី Charlotte Laursen (រូបថត៖VGP)
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការជាមួយដាណឺម៉ាក។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងដូច្នេះនៅជំនួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាក លោកស្រី Charlotte Laursen ក្នុងឱកាសលោកស្រីមកបំពេញបេសកកម្មនៅវៀតណាម នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ ជំនួសមុខឲ្យរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលដាណឺម៉ាក់ដែលបានជួយឧបត្ថម្ភទុន ODA សំរាប់វៀតណាម ហើយស្នើឲ្យឯកអគ្គរដ្ឋទូត Charlotte Laursen សហការយ៉ាងស្អិតរមួត ជាមួយក្រសួង ស្ថាប័ននិងតំបន់នានារបស់វៀតណាម ដើម្បីអនុវត្តន៍វិធានការរឹតបន្តឹង ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈដែលភាគីទាំងពីរនឹង រំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ២០១៦នេះ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Charlotte Laursen បានអះអាងថា រដ្ឋាភិបាលដាណឺម៉ាក មានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការប្រកប ដោយប្រសិទ្ធិភាពជាមួយវៀតណាម ដែលជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពទាំង១០របស់ដាណឺម៉ាក ក្នុងយុទ្ធសាស្ត្រកំណើននៃប្រទេសនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម