20/02/2021 19:39 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី២របស់មីយ៉ាន់ម៉ានៅ WTO

ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវបានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងការកែទម្រប់រចនាសម្ព័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍របស់មីយ៉ាន់ម៉ា ក្នុងប៉ុន្មានឆ្នាំកន្លងមក។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។


កិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី២របស់មីយ៉ាន់ម៉ាក្នុងដំណាក់កាល ២០១៥-២០២០ ទើបនឹងបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាម អមអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវបានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងការកែទម្រង់រចនាសម្ព័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍របស់មីយ៉ាន់ម៉ា ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម-វិនិយោគធំបំផុតទាំង១០របស់មីយ៉ាន់ម៉ា វៀតណាមមានបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយមីយ៉ាន់ម៉ានាពេលខាងមុខ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងវៀតណាមនិងមីយ៉ាន់ម៉ាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ហើយបានឡើងដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ វៀតណាមស្វាគមន៍មីយ៉ាន់ម៉ាដោយបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសមាហរណកម្មក្នុងតំបន់ ជាពិសេសគឺការរួមដំណើរជាមួយប្រទេសអាស៊ានដទៃ កូរ៉េខាត្បូង ជប៉ុន នូវែលហ្សេឡង់ អូស្ត្រាលីនិងចិន សម្រេចរួចរាល់ការចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាសញ្ញាសម្គាល់ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ