• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីកិច្ចការពារ ប្រជាជនដែលប្រឈមនឹងគ្រោះទុរ្ភិក្សដោយជម្លោះ


នាថ្ងៃទី២១ មេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាម អនឡាញអំពីកិច្ចការពារប្រជាជនដែលត្រូវប្រឈមនឹងគ្រោះទុរ្ភិក្សដោយជម្លោះ។ នៅទីនេះ នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក David Beasley បានព្រមានអំពីគ្រោះអាសន្នកើតមាន “មហាគ្រោះទុរ្ភិក្ស” ក្នុងឆ្នាំ២០២០ ព្រមទាំងជម្រាបថា ជំងឺឆ្លង Covid-19 នឹងធ្វើឲ្យបរិមាណមនុស្សដែល ប្រឈមនឹងគ្រោះអាសន្នស្លាប់ ដោយសារគ្រោះទុរ្ភិក្សក្នុងឆ្នាំ២០២០ឡើងដល់ទី២៦៥លាននាក់។

បណ្ដាតំណាងចូលរួមកិច្ចប្រជុំតាមអនឡាញ (រូបថត៖ UN)



ចែករំលែកមតិនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប បានអំពាវនាវឲ្យក្រុមប្រឹក្សា សន្តិសុខនិងស្ថាប័ននានារបស់អ.ស.បត្រូវការខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំនះពុះពារលើ “វាលវដ្តសង្សារ” នៃជម្លោះនិងការបាត់សន្តិសុខស្បៀងអាហារ ជាពិសេសគឺក្នុងបរិបទនៃជំងឺឆ្លង Covid-19 នាបច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការរក្សាជំនួយឧបត្ថម្ភមនុស្សធម៌ សម្រាប់ប្រជាជន អ.ស.បនិងសហគមន៍អន្តរជាតិត្រូវសហប្រតិបតិ្តការគ្នា ទ្រទ្រង់ការស្ដារឡើងវិញក្រោយជម្លោះ បង្កើតការងារធ្វើសម្រាប់ប្រជាជន រក្សាប្រភពផ្គត់ផ្គង់ស្បៀងអាហារ ចាត់វិធានការគ្រប់ជ្រុងជ្រោយដើម្បី កសាងសន្តិភាពនិងធានាសន្តិសុខស្បៀងអាហារផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top