20/05/2019 11:01 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី១៧ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)


 អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម  លោក Nguyen Quoc Dung អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ
 

កិច្ច​​ប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ អាស៊ាន - ចិន លើកទី១៧ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ បត្តិ​របស់​ភាគីនានា នៅសមុទ្រ​ខាងកើត (DOC) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺ​ថ្ងៃទី ១៧ និង​ ១៨ ខែ​ឧសភា ​នៅទីក្រុង Hangzhou នៃប្រទេសចិន។
 
អញ្ជើញ​ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានទទួល​ស្គាល់​ចំពោះរាល់​វឌ្ឍនភាពទទួលបានក្នុងការអនុវត្ត DOC និងការចរចាលើ ក្រមប្រតិបត្តិ​សម្រាប់​ភាគី​នៅ​សមុទ្រ​ខាង​កើត​ COC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោកអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏​បាន​ចែក​រំលែក​​នូវការព្រួយ​បារម្ភអំពីភាពស្មុគស្មាញនៅសមុទ្រខាងកើ​ត ដែលផ្តើមពីមូលហេតុ ​ជាការប្រកួត​ប្រជែង​យុទ្ធសាស្ត្រ រវាងបណ្តាប្រទេសមហាអំ​ណាច សកម្មភាពឯកតោភាគីផ្ទុ​យពីច្បាប់​អន្តរជាតិ អនុសញ្ញា​អង្គ​ការ​សហ​ប្រជាជាតិស្តីពីច្បាប់សមុទ្រ ជាពិសេស គឺសកម្មភាពយោធា ដែលរារាំងការរក្សាសន្តិភាព ស្ថិរភាព និងជះ​ឥទ្ធិពល​ទៅលើកិច្ចចរចា COC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Quoc Dung ក៏បានលើកឡើងថា សមុទ្រខាង​កើតកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនទៀត ដូចជា ការនេសាទខុសច្បាប់ គ្មានរបាយការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU Fishing) ការបំពុលបរិស្ថានក៏ដូចជា កាក់សំណល់ប្លាស្ទិកជាដើម។
 
ចំពោះមុខ​ស្ថានភាពនេះ វៀតណាមសូមអំពាវនាវឲ្យប្រទេសទាំងអស់ លើកកម្ពស់ស្មារតីនៃការទទួលខុសត្រូវ រួមដៃអនុវត្តន៍​ពេញលេញនូវ DOC កុំឲ្យមានសកម្មភាពធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញឡើង និងជំរុញការ​ដោះស្រាយ​ចំពោះ​រាល់ការសាកល្បងដែលត្រូវដាក់ចេញ។ តាមនោះ វៀតណាមនឹងរៀបចំសិក្ខាសាលា ក្នុងក្របខ័ណ្ឌ DOC​ ស្តីពីការប្រតិបត្តិប្រកបដោយយុត្តិធម៌និងមនុស្សធម៌សម្រាប់អ្នកនេសាទផងដែរ។
 ​
ស្តីពី COC ប្រធានគណៈប្រតិភូវៀតណាម បានអះអាងថា នេះជាបញ្ហាសំខាន់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​  ហេតុដូច្នេះវៀតណាមស្នើឲ្យអាស៊ាននិងចិន ខិតខំប្រឹង​ប្រែង​ដើម្បី​សម្រេច​បាន​នូវក្រម​ប្រតិបត្តិ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាពនិងជាក់ស្តែងបំផុត សម​ស្របជាមួយច្បាប់អន្តរជាតិ ​ក្នុងនោះមា​ន​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ ស្តីពីច្បាប់សមុទ្រ ១៩៨២​។ ចូលរួមក្នុងដំណើរការ​នេះ វៀតណាម​នឹង​ទទួល​រៀប​ចំកិ​ច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​អាស៊ាន-ចិនលើកទី១៨  ស្តីពីការអនុ​វត្ត DOC ដែលគ្រោងនឹងធ្វើ​ឡើងនៅប្រទេស​វៀត​ណាម​នាចុង​ឆ្នាំ ​២០១៩​ខាងមុខនេះផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ